បើកវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្ដីពីមជ្ឈឹម​បូព៌ា​និងអាហ្រ្វិក​ខាងជើងលើកទី ១៧

Chia sẻ
(VOVWORLD) -WEF ស្ដីពីមជ្ឈឹមបូព៌ានិងអាហ្រ្វិកខាងជើងក៏នឹងផ្ដោតសំខាន់លើជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន និងផ្លាស់ប្ដូរអំពីប្រធានបទសំខាន់ៗមួយចំនួន ដែលតំបន់មជ្ឈឹមបូព៌ានិងអាហ្រ្វិកខាងជើងកំពុងប្រឈម។

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្ដីពីមជ្ឈឹមបូព៌ានិងអាហ្រ្វិកខាងជើងលើកទី ១៧ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមេសានៅហ្ស៊កដានី។ ព្រឹត្តិការនេះ គ្រោងនឹងទាក់ទាញការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល តំណាងសហគ្រាស អង្គការសង្គមស៊ីវិល និងអ្នកប្រាជ្ញចំនួន ១០០០ នាក់ ដោយផ្ដោតសំខាន់លើការពិភាក្សាអំពីគ្រឹះស្ថានសហប្រតិបត្តិការថ្មីក្នុងពិភពអារ៉ាប់ ស្ថាបនារូមសណ្ឋានសេដ្ឋកិច្ចសង្គមថ្មីនៅតំបន់ ព្រមទាំងដាក់ចេញរាល់គំនិតផ្ដួចផ្ដើមដោះស្រាយជម្លោះ។

WEF ស្ដីពីមជ្ឈឹមបូព៌ានិងអាហ្រ្វិកខាងជើងក៏នឹងផ្ដោតសំខាន់លើជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន និងផ្លាស់ប្ដូរអំពីប្រធានបទសំខាន់ៗមួយចំនួន ដែលតំបន់មជ្ឈឹមបូព៌ានិងអាហ្រ្វិកខាងជើងកំពុងប្រឈម ដូចជា៖ស្ថានភាពស៊ីរី លទ្ធិជ្រុលនិយម គ្រោះអាសន្នបរិស្ថាន និងបញ្ហាសមភាពយេនឌ័រផងដែរ៕

ប្រតិកម្មទៅវិញ