បើកពិព័រណ៍សៀវភៅហាណូយលើកទី ៨ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “អុជភ្លើងនៃ ចំណេះដឹង - ស្ថាបនាអនាគត“

Chia sẻ

(VOVWORLD) - ពិព័រណ៍សៀវភៅហាណូយលើកទី ៨ - ឆ្នាំ ២០២៣ មានការចូលរួមពីអ្នកបោះ ពុម្ពផ្សាយ និងអាជីវកម្មបោះពុម្ភសៀវភៅជាង ៣០ លើទូទាំងប្រទេសជាមួយនឹង សៀវភៅល្អៗជាច្រើន ដែលពោរពេញទៅដោយអត្តសញ្ញាណថាំងឡុង - ហាណូយ លើវិស័យប្រវត្តិសាស្ត្រ វប្បធម៌ អក្សរសាស្ត្រសិល្បៈ សេដ្ឋកិច្ច - សង្គមជាដើម។

បើកពិព័រណ៍សៀវភៅហាណូយលើកទី ៨ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “អុជភ្លើងនៃ ចំណេះដឹង - ស្ថាបនាអនាគត“ - ảnh 1ពិព័រណ៍សៀវភៅហាណូយទាក់ទាញអ្នកអាននិងអ្នកទស្សនាយ៉ាងច្រើនកុះករ។
(រូបថត៖ dangcongsan.vn)
នាយប់ថ្ងៃទី ៦ ខែតុលា នៅតំបន់ផ្លូវថ្មើរជើងជុំវិញបឹង Hoan Kiem ទីក្រុង ហាណូយ ពិធីបើកពិព័រណ៍សៀវភៅហាណូយលើកទី ៨ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ ដោយប្រធានបទ "អុជភ្លើងនៃចំណេះដឹង - ស្ថាបនាអនាគត"។ ព្រឹត្តិការណ៍នេះត្រូវ បានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សហការជាមួយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ដើម្បីអបអរសាទរខួបលើកទី ៦៩ នៃទិវារំដោះរដ្ឋ ធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៣)។
 ពិព័រណ៍សៀវភៅហាណូយលើកទី ៨ - ឆ្នាំ ២០២៣ មានការចូលរួមពីអ្នកបោះ ពុម្ពផ្សាយ និងអាជីវកម្មបោះពុម្ភសៀវភៅជាង ៣០ លើទូទាំងប្រទេសជាមួយនឹង សៀវភៅល្អៗជាច្រើន ដែលពោរពេញទៅដោយអត្តសញ្ញាណថាំងឡុង - ហាណូយ លើវិស័យប្រវត្តិសាស្ត្រ វប្បធម៌ អក្សរសាស្ត្រសិល្បៈ សេដ្ឋកិច្ច - សង្គមជាដើម។ ទន្ទឹម នឹងនោះ ក៏មានស្តង់តាំងបង្ហាញរបស់ស្ថានទូតនៃប្រទេសនានាដូចជា៖ ឡាវ មីយ៉ាន់ម៉ា អ៊ីតាលី ដែលឧទ្ទេសនាមសៀវភៅនានាអំពីទឹកដីនិងមនុស្សនៃប្រទេសនីមួយៗ។
បើកពិព័រណ៍សៀវភៅហាណូយលើកទី ៨ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “អុជភ្លើងនៃ ចំណេះដឹង - ស្ថាបនាអនាគត“ - ảnh 2លោក Ha Minh Hai អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយថ្លែងនៅពិធីបើក។ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Ha Minh Hai អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា ចាប់ពីឆ្នាំ ២០១៤ មក ពិព័រណ៍សៀវភៅ ហាណូយបានក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំពិសេស រួមចំណែករីកសាយភាយតម្លៃ បញ្ញា និងវប្បធម៌នៃរដ្ឋធានីហាណូយ និងប្រទេសវៀតណាម រួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម តាមរយៈសកម្មភាពអភិវឌ្ឍន៍វប្បធម៌អាន៖
“ទីក្រុងហាណូយជឿជាក់ និងមានបំណងថា ពិព័រណ៍សៀវភៅហាណូយលើក នេះ នឹងជួយប្រជាជនលើកកំពស់ចំណេះដឹងដើម្បីបម្រើជីវភាព ការងារ ការសិក្សា ស្រាវជ្រាវ ជួយឱ្យយើងទាំងអស់គ្នាលើកកំពស់ចំណេះដឹង និងជំនាញផ្ទាល់ខ្លួនដោយ ឥតឈប់ឈរ។ ពិព័រណ៌សៀវភៅនេះក៏រួមចំណែកធ្វើជាក់ស្ដែងភាវូបនីយកម្មនូវសេចក្តី សម្រេចចិត្តលេខ ៩ របស់គណៈកម្មាធិការបក្សទីក្រុង ស្តីពីការអភិវឌ្ឍឧស្សាហកម្ម វប្បធម៌នៅរដ្ឋធានី ដោយមានគោលដៅពង្រីកជាអតិបរមានូវធនធានវប្បធម៌ និង ធនធានមនុស្ស បង្កើតជាកម្លាំងផ្ទៃក្នុង។ វប្បធម៌និងមនុស្សមិនត្រឹមតែជាគោលដៅ ប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះ ជាធនធាន និងកម្លាំងចលករដ៏សំខាន់ក្នុងការ អភិវឌ្ឍរដ្ឋធានីហាណូយ - ទីក្រុងគួរឲ្យរស់នៅបានដោយមានប្រព័ន្ធតម្លៃវិសេស វិសាល៖ “រដ្ឋធានីនៃវប្បធម៌ - ការតភ្ជាប់សកល - សុភាពរៀបសារ - អភិវឌ្ឍន៍ប្រកប ដោយសុខដុមរមនា -សន្តិភាពនិងវិបុលភាព”៕

ប្រតិកម្មទៅវិញ