បើកពិព័រណ៍ពាណិជ្ជកម្ម OCOP និងការណែនាំផលិតផលនៅតំបន់ Tay Nguyen - Gia Lai

Chia sẻ
(VOVWORLD) - ពិព័រណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២។ 
បើកពិព័រណ៍ពាណិជ្ជកម្ម OCOP និងការណែនាំផលិតផលនៅតំបន់ Tay Nguyen - Gia Lai - ảnh 1ស្តង់ឧទ្ទេសនាមផលិតផល OCOP ប្រចាំខេត្ត Binh Dinh (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ២០ ឧសភា ពិព័រណ៍ពាណិជ្ជកម្ម OCOP និងការណែនាំផលិតផលនៅតំបន់ Tay Nguyen -  Gia Lai និងពាណិជ្ជកម្មធុរកិច្ចជប៉ុនឆ្នាំ 2022 បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុង Pleiku ខេត្ត Gia Lai។ ចូលរួមក្នុងពិព័រណ៍នេះ មានស្តង់ចំនួន ២៥០ ដើម្បីណែនាំផលិតផល OCOP ដែលជាផលិតផលប្រចាំខេត្ត Gia Lai និងខេត្ត ក្រុងមួយចំនួនក្នុងប្រទេស; រួមជាមួយនឹងស្តង់របស់សហគ្រាសជប៉ុន និងសហគ្រាសនៃប្រទេសមួយចំនួនទៀតដែលផលិតនៅវៀតណាម។

ពិព័រណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២។ ពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់អាជីវកម្ម សហករណ៍ និងមូលដ្ឋានផលិតដើម្បីផ្សព្វផ្សាយ ណែនាំផលិតផល ស្វែងរកដៃគូ និងពង្រីកទីផ្សារសម្រាប់ផលិតផលប្រចាំតំបន់ ក៏ដូចជាការធ្វើពិពិធកម្មសកម្មភាពជំរុញពាណិជ្ជកម្ម  ជួបប្រាស្រ័យវប្បធម៌រវាងសហគ្រាសនៃតំបន់នានានិងជប៉ុន៕

ប្រតិកម្មទៅវិញ