ពិធីកាត់ខ្សែបូ បើកទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាមលើកទី ២ ឆ្នាំ ២០២៣។ រូបថត៖ VOV |
ថ្ងៃទី ២១ ខែមេសា គឺជាទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាម។ ឆ្នាំនេះ សកម្មភាពនានានៃទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាម ដែលចាប់ផ្តើមកាលពីថ្ងៃទី២១ មេសា រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយនៅក្នុងបរិវេណសាលា Quoc Tu Giam ទីក្រុង Hue ឧទ្ទេសនាមដល់មិត្តអ្នកអាន និងអ្នកទស្សនាអំពីសៀវភៅជាច្រើនក្បាល ដ៏មានតម្លៃអំពីវប្បធម៌ Hue។ ក្នុងពេលជាមួយគ្នានោះ ពិព័រណ៍សៀវភៅ ដោយមាន ការចូលរួមពីអង្គភាពបោះពុម្ពផ្សាយជាង ៣០ ទូទាំងប្រទេស នឹងឧទ្ទេសនាមសៀវភៅ ដល់មិត្តអ្នកអាន ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។
ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានសង្កត់ធ្ងន់ថា៖ សារសំខាន់ៗនៃទិវាសៀវភៅនិងវប្បធម៌អានសៀវភៅឆ្នាំនេះគឺ៖ “សៀវភៅ៖ ការយល់ដឹង - នវានុវត្តន៍ - ការច្នៃប្រឌិត”; "សៀវភៅសម្រាប់ខ្ញុំ សៀវភៅសម្រាប់អ្នក"; “យុគសម័យថ្មីទាមទារការយល់ដឹងថ្មី វិធីធ្វើថ្មី”៖ “បណ្ដាសកម្មភាពនិងព្រឹត្តិការណ៍ដើម្បីអបអរសាទរទិវាសៀវភៅនិងវប្បធម៌អានសៀវភៅ
វៀតណាមលើកទី ២ ដែលបានប្រារព្ធឡើងនៅទីក្រុង Hue ក៏ដូចជាក្នុងប៉ុន្មានថ្ងៃខាង មុខនៅទូទាំងប្រទេស នឹងរីកសាយភាយសម្រស់ប្រពៃណី លើកតម្កើងសៀវភៅនិង អ្នកសរសេរ បោះពុម្ភផ្សាយសៀវភៅក្នុងចលនាអាន។ បណ្ដាក្រសួង ស្ថាប័ន និង មូលដ្ឋាន គួរតែរួមបញ្ចូលវប្បធម៌អានសៀវភៅក្នុងគ្រប់ចលនា ដូចជា កសាងវប្បធម៌លើកទឹក ចិត្តការសិក្សា បន្តបង្កើតបរិយាកាសអំណោយផលបំផុត ដើម្បីលើកទឹកចិត្តមនុស្ស ទាំងអស់សរសេរសៀវភៅ អានសៀវភៅ នាំវប្បធម៌អានទៅកាន់មនុស្សនិងគ្រួសារ ទាំងអស់”៕