ស្ថានភាពបាក់ទំនប់វារីអគ្គិសនីនៅឡាវ |
សេចក្តីប្រកាសខាងលើបានលើកច្បាស់ថាអាស៊ានសម្ដែងនូវការចែករំលែក និងយោគយល់ យ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនឡាវ ដែលរងផលប៉ះពាល់ នៃទឹកជំនន់។ អាស៊ានបានអះអាងថានឹងសាមគ្គីគ្នា ប្រកៀកស្មាជាមួយរដ្ឋាភិបាល និងប្រជាជនឡាវនាគ្រាលំបាកលំបិននេះ ព្រមទាំងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភក្នុងការជំនះពុះពារលើផលវិបាកនៃឧប្បត្តិហេតុនេះ។
ក៏នារសៀលថ្ងៃដដែល ឧត្តមសេនីយ៍ត្រី លោក Nguyen Quoc Dung មេបញ្ជាការអង្គទ័ពលេខ ១១ នៃក្រសួងការពាជាតិវៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់ទឹកប្រាក់ចំនួន ១ ពាន់លានវៀតណាមដុងជូនក្រសួងការងារ - សុខុមាលភាពសង្គមឡាវ សំដៅជំនះពុះពារលើផលវិបាក ដោយទឹកជំនន់ ដែលបណ្ដាលឡើងដោយការបាក់ទំនប់វារីអគ្គិសនីSepien-Senamnoi នៅខេត្ត Attapu ។
មុននេះ នារសៀលថ្ងៃទី ៣០ កក្កដា ឧត្តមសេនីយ៍ត្រី លោក Hoang Quang Huong ប្រធានស្ថាប័នតំណាងនៃក្រសួងនគរបាលវៀតណាមប្រចាំនៅឡាវ បានប្រគល់ជូនរដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ លោក Somkeo Silavong នូវទឹកប្រាក់ជួយឧបត្ថម្ភចំនួន ៥០ ពាន់ដុល្លារអាមេរិក ដើម្បីជួយប្រជាជនជំនះពុះពារលើផលវិបាកដែលបណ្ដាលឡើយដោយទឹកជំន់ផងដែរ៕