ទិដ្ឋភាពនៅពិធីសម្ពោធ "បណ្តាញសកលនៃអ្នកវិទ្យាសាស្ត្រផ្នែកសុខាភិបាលវ័យក្មេងវៀតណាម"។ (រូបថត៖ suckhoedoisong.vn) |
បណ្តាញ នេះគឺជាអង្គការស្ម័គ្រចិត្តរបស់អ្នកវិទ្យាសាស្ត្រវ័យក្មេងដែលមានការស្រាវជ្រាវលើ វិស័យសុខាភិបាល ប្រតិបត្តិការនៅវៀតណាមនិងជុំវិញពិភពលោក ដើម្បីការអភិវឌ្ឍ នៃវិស័យសុខាភិបាល។ បណ្តាញនេះដំណើរការដោយមានគោលដៅស្នូលនោះគឺ៖ បង្កើតបណ្តាញផ្លាស់ប្តូររវាងបញ្ញាវ័ន្តវ័យក្មេងដែលកំពុងធ្វើការស្រាវជ្រាវក្នុងវិស័យ សុខាភិបាលដើម្បីពិភាក្សាអំពីចក្ខុវិស័យ បេសកកម្ម តួនាទី និងសមត្ថភាពរួមចំណែក របស់ជួរបញ្ញវន្តវ័យក្មេងផ្នែកសុខាភិបាល ទៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ; ជំរុញសមាហរណកម្មសេដ្ឋកិច្ចទូលំទូលាយរបស់វៀតណាមជាមួយ តំបន់ និងពិភពលោក; បង្កើនសាមគ្គីភាព ការប្រមូលផ្ដុំកម្លាំងបញ្ញាវ័ន្តវ័យក្មេងឲ្យ ចូលរួមស្រាវជ្រាវ អនុវត្តន៍ការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងវិស័យ សុខាភិបាល រួមចំណែកក្នុងបុព្វហេតុការពារ ថែទាំនិងលើកកំពស់សុខភាពប្រជាជន៕