(VOVworld) - នាព្រឹកថ្ងៃទី៧ វិច្ចិកា នៅច្រកទ្វារព្រំដែនអន្តរជាតិមិត្តភាពខេត្ត
Lang Son ភាគខាងជើងវៀតណាម មជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្ត
ហូជីមិញ បានសហការជាមួយមជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តចិនរៀបចំ
ពិធីប្រារព្ធមហោស្រពយុវជនវៀតណាម-ចិនលើកទី៣ ក្រោមប្រធានបទ “យុវជន
វៀតណាម-ចិនរួមដៃពូនជ្រុំចំណងមិត្តភាព”។
|
ទិដ្ឋភាពនៃពិធីប្រារព្ធមហោស្រពយុវជនវៀតណាម-ចិន (រូបថត៖TTXVN) |
ថ្លែងមតិនៅទីនេះ លេខាមជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ
លោក Nguyen Manh Dung បានលើកច្បាស់ថា នាពេលកន្លងទៅ ទំនាក់ទំនងសហ
ប្រតិបតិ្តការមិត្តភាពរវាងអង្គការសម្ព័ន្ធយុវជននៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍
យ៉ាងស៊ីជំរៅ រួមចំណែកពូនជ្រុំនិងពង្រីកចំណងមិត្តភាពវៀតណាម-ចិន។
“មហោស្រពយុវជនវៀតណាម-ចិនលើកនេះជាព្រឹត្តិការណ៍សំខាន់ មាន
អត្ថន័យចំពោះអង្គការសម្ព័ន្ធយុវជននៃប្រទេសទាំងពីរ ជាឱកាសដើម្បីយុវវ័យនៃ
ប្រទេស ទាំងពីរបង្កើនការយល់ដឹង ចែករំលែកព័ត៌មាន ជួបប្រាស្រ័យសហប្រតិ
បតិ្តការ រួមដៃពូនជ្រុំចំណងមិត្តភាពវៀតណាម-ចិន។គណៈប្រតិភូយុវជនចំនួន
១ពាន់រូប របស់ចិននឹងចែកជា៦ក្រុម ហើយទៅបំពេញទស្សនកិច្ចនៅរដ្ឋធានី
ហាណូយនិង ខេត្តចំនួន៦ទៀតរបស់វៀតណាម តាមនោះបង្កើនចំណងសាមគ្គី
ភាព មិត្តភាព ជាមួយយុវជននិងប្រជាជនវៀតណាម”៕