បើកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតច្នៃប្រឌិតមនុស្សយន្តវៀតណាមឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងច្នៃប្រឌិតមនុស្សយន្តវៀតណាម (Robocon Vietnam) ឆ្នាំ ២០២៣ បានបើកនាថ្ងៃទី ២៣ ឧសភា នៅទីក្រុង Nam Dinh។
បើកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតច្នៃប្រឌិតមនុស្សយន្តវៀតណាមឆ្នាំ ២០២៣ - ảnh 1ប្រធានបទនៃការប្រកួតRobocon វៀតណាម ឆ្នាំ ២០២៣ គឺ "ស្វែងយល់ពីប្រាសាទបុរាណ"។ (ប្រភព៖ SCTV)

Robocon វៀតណាម គឺជាទីលានប្រកបដោយបញ្ញា និងច្នៃប្រឌិត ដែលជាឱកាសសម្រាប់យុវជនក្នុងការខិតមកជិត និងត្រៀមខ្លួនសម្រាប់បដិវត្តន៍បច្ចេកវិទ្យាលើកទី៤។ ការប្រកួតនេះគឺជាបរិយាកាសដើម្បីអនុវត្ត និងសាកល្បងចំណេះដឹងផ្នែករចនា មេកានិច ការគ្រប់គ្រងកម្មវិធី អគ្គិសនី... និងជំនាញទន់ជាច្រើនទៀត។  ប្រធានបទនៃការប្រកួតឆ្នាំនេះ គឺ "ស្វែងយល់ពីប្រាសាទបុរាណ" ដោយយកលំនាំគំនិតដោយរបាំប្រពៃណី និងល្បែងប្រជាប្រិយរបស់កម្ពុជា។ ក្រុមដែលឈ្នះនឹងតំណាងឱ្យប្រទេសវៀតណាមទៅចូលរួមការប្រកួតអន្តរជាតិ ABU Robocon ២០២៣ នៅខែសីហា ឆ្នាំ ២០២៣នៅប្រទេសកម្ពុជា។ វគ្គចុងក្រោយដំណើរការរហូតដល់ចុងសប្តាហ៍នេះ៕

ប្រតិកម្មទៅវិញ