បើកការប្រកួតពានរង្វាន់ futsal HDBank ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី ២១ ខែតុលា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅពិធីបើក ការប្រកួតពានរបង្វាន់ futsal HDBank ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ (AFF HDBank Futsal Championship) ។
បើកការប្រកួតពានរង្វាន់ futsal HDBank ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ - ảnh 1 លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម មានប្រសាសន៍ថា៖“ចាប់ពីឆ្នាំ២០១៧ មក វិទ្យុសម្លេងវៀតណាម បានរួម សហការជាមួយ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ធនាគារ HDBank រៀបចំពានរង្វាន់ futsal ជើងឯកជាតិ និងជើងឯកអាស៊ីអាគ្នេយ៍ប្រកបដោយជោគជ័យ។ ឆ្នាំនេះ ការប្រកួតពានរង្វាន់ futsal HDBank ជើងឯកជាតិ បានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ហើយពេលនេះយើងនឹងរៀបចំការប្រគួតដណ្ដើមពានរង្វាន់HDBank ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៩។ ប្រការទាំងនេះបានអះអាងនូវទ្រង់ទ្រាយ គុណភាពនៃការប្រកួតដណ្ដើមពានរង្វានដ៏សំខាន់ ដោយឆ្លើយតបនឹងបំណាងប្រាថ្នារបស់អ្នកគាំទ្រ ក៏ដូចជារួមចំណែកជំរុញ futsal វៀតណាមឲ្យកាន់តែមានជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅក្នុងការអភិវឌ្ឍកីឡាបាល់ទាត់នៅ លើពិភពលោកផងដែរ”៕

ប្រតិកម្មទៅវិញ