|
បើកការដ្ឋានសាងសង់មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma |
(VOV)_នាថ្ងៃទី១៣ មិនា នៅឃុំ Cam Hai Dong ស្រុក Cam Lam ខេត្ត Khanh Hoa
( ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅពិធីដាក់ដុំថ្ម កសាងមណ្ឌលរំលឹកវិញ្ញា
ណក្ខ័ន្ធយុទ្ធជន Gac Ma ដើម្បីកត់សម្គាល់នូវយុទ្ធជ័យនិងរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន
កងទ័ពជើងទឹកចំនួន៦៤នាក់ ដែលបានពលីជីវិតក្នុងការតស៊ូ ការពារកោះ Gac Ma ប្រជុំកោះ Truong Sa របស់វៀតណាម។
ថ្លែងមតិនៅទីនេះ លោក Dang Ngoc Tung អគ្គនាយកសហភាពពលករវៀត
ណាម បានសង្កត់ធ្ងន់ថា៖
“ សារ១ដែលយើងខ្ញុំចង់ផ្ញើមកជនរួមជាតិនៅក្នុងទូទាំងប្រទេស និងមិត្តភក្តិ
អន្តរជាតិនានាថា៖ ប្រជាជនវៀតណាមគ្រប់ជំនាន់គ្មានបេលណាបំផ្លេចយុទ្ធជនទាំង
ឡាយដែលបានពលីជីវិតនៅកោះ Gac Ma ដើម្បីការពារអធិបតេយ្យភាពដ៏ពិសិដ្ឋ
របស់មាតុប្រទេស។ តាមនោះក៏បានដាស់តឿនជំនាន់វ័យក្មេងដែរថា៖ Truong Sa
– Hoang Sa ជាផ្នែក១របស់ប្រទេសជាតិ៕”