ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ |
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នៅក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់មតិទៅលើគម្រោងច្បាប់មួយចំនួន។ ទន្ទឹមជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានស្តាប់រដ្ឋាភិបាល រាយការណ៍នូវបញ្ហាមួយចំនួន ស្តីពី គម្រោង ច្បាប់ពលកម្ម (ធ្វើវិសោធនកម្ម) និងផ្តល់មតិស្តីពីការទទួលយកនិងកែ តម្រូវ នូវច្បាប់បង្ការនិងប្រឆាំងនឹងផលប៉ះពាល់នៃជាតិអាល់កុលជាដើម។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានឲ្យដឹងទៀតថា នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានផ្តល់មតិលើគម្រោងឃ្លាំមើលរបស់រដ្ឋសភា ។ នាពេលរសៀល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិទៅលើគម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួន នៃច្បាប់អាជីវកម្មធានារ៉ាប់រងនិងច្បាប់កម្មសិទ្ធិបញ្ញា៕