បើកកិច្ចប្រជុំកំពូលរបស់​អង្គការ​សហប្រជាជាតិ​ស្តីពីប្រព័ន្ធស្បៀងអាហារ

Chia sẻ
(VOVWORLD) - កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀងអាហារបានបើកនាថ្ងៃទី ២៤ ខែកក្កដា នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ 
បើកកិច្ចប្រជុំកំពូលរបស់​អង្គការ​សហប្រជាជាតិ​ស្តីពីប្រព័ន្ធស្បៀងអាហារ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងមតិក្នុងពិធីបើក។ (រូបថត៖ UN)

កិច្ចប្រជុំនេះគ្រោងនឹងអូសបន្លាយរយៈពេលបីថ្ងៃ ដោយផ្តោតលើរបៀបដោះស្រាយបញ្ហាដែលប្រព័ន្ធស្បៀងអាហារពិភពលោកកំពុងប្រឈមមុខ រួមទាំងមនុស្សរាប់លាននាក់កំពុងរងភាពអត់ឃ្លាន មនុស្សរាប់ពាន់លាននាក់ទៀតលើសទម្ងន់និងលើសជាតិខ្លាញ់ ខណៈដែលការខ្ជះខ្ជាយស្បៀងអាហារនៅតែជាបញ្ហាប្រឈមដ៏ធំ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងបរិបទដែលអសន្តិសុខស្បៀងអាហារកើនឡើងនៅជុំវិញពិភពលោក ជាមួយនឹងហានិភ័យដែលមនុស្សជាច្រើនអាចជួបប្រទះនឹងភាពអត់ឃ្លានយូរអង្វែង។

ថ្លែងមតិក្នុងពិធីបើកនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ប្រព័ន្ធស្បៀងអាហារសកលលោកកំពុងមានអតុល្យភាព ដែលធ្វើឲ្យមនុស្សរាប់ពាន់លាននាក់បាត់បង់ជីវិត ទោះបីជាពិភពលោកបច្ចុប្បន្នទំនើបនិងមានសម្ភារៈបរិបូរណ៍ក៏ដោយ។ លោកបានលើកឡើងពីតួលេខដែលបង្ហាញថា មនុស្សជាង ៧៨០ លាននាក់នៅជុំវិញពិភពលោកកំពុងរងការខ្វះខាតស្បៀងអាហារ ខណៈដែលប្រហែល ៣០% នៃស្បៀងអាហាររបស់ពិភពលោកនៅតែខ្ជះខ្ជាយឬបាត់បង់។ លោកក៏បានលើកឡើងពីតថភាពដែលមនុស្ស៤៦២ លាននាក់នៅជុំវិញពិភពលោកខ្វះអាហារូបត្ថម្ភ ខណៈដែលមាន ២ ពាន់លាននាក់លើសទម្ងន់ ឬលើសជាតិខ្លាញ់។

យោងតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) គ្រោះមហន្តរាយអាកាសធាតុ ជំងឺរាតត្បាត COVID-១៩ និងជម្លោះ រួមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន បានរួមចំណែកជំរុញឱ្យចំនួនមនុស្សដែលត្រូវប្រឈមមុខនឹងភាពអត់ឃ្លានឈានដល់ ១២២ លាននាក់ ចាប់តាំងពីឆ្នាំ ២០១៩មក៕

ប្រតិកម្មទៅវិញ