នីហ្សេរីយ៉ា៖ ទាហានយ៉ាងហោចណាស់ ១៧ នាក់ត្រូវបាត់បង់ជីវិត ក្រោយពីការវាយប្រហាររបស់ បូកូហារ៉ាម

Chia sẻ
(VOVWORLD) -ការវាយប្រហារពោលខាងលើគឺជាករណីថ្មីៗបំផុតក្នុងចំណោមការវាយឆ្មក់បង្ហូរឈាមរបស់ក្រុម បូកូហារ៉ាម ដែលតម្រង់លើគោលដៅយោធានៅនីហ្សេរីយ៉ា
នីហ្សេរីយ៉ា៖ ទាហានយ៉ាងហោចណាស់ ១៧ នាក់ត្រូវបាត់បង់ជីវិត ក្រោយពីការវាយប្រហាររបស់ បូកូហារ៉ាម - ảnh 1 ក្រុមកូហារ៉ាម

មានទាហាន នីហ្សេរីយ៉ាយ៉ាងហោចណាស់ ១៧ នាក់ត្រូវបាត់បង់ជីវិត និង ១៤ នាក់ទៀតត្រូវរងរបួស ក្រោយពីការវាយប្រហាររបស់បូកូហារ៉ាម ដែលតម្រង់លើមូលដ្ឋានទ័ពនៅភាគឦសានប្រទេសនេះ។ នេះគឺជាការវាយប្រហារជាលើកទី ៣ របស់ បូកូហារ៉ាម ក្នុងរយៈពេល ១ ខែ។

ការវាយប្រហារពោលខាងលើគឺជាករណីថ្មីៗបំផុតក្នុងចំណោមការវាយឆ្មក់បង្ហូរឈាមរបស់ក្រុម បូកូហារ៉ាម ដែលតម្រង់លើគោលដៅយោធានៅនីហ្សេរីយ៉ា។ ករណីនេះបានបង្កឲ្យមានការព្រួយបារម្ភអំពីការគំរាមកំហែងរបស់ក្រុមភេរវកម្ម បូកូហារ៉ាមនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ