នីហ្សេ៖ របបយោធាព្រមានប្រឆាំងនឹងការវាយប្រហារណាមួយពីខាងក្រៅ

Chia sẻ
(VOVWORLD) - រាល់អន្តរាគមន៍យោធាពីប្រទេសជិតខាងនៅអាហ្វ្រិកខាងលិច ចូលទៅក្នុងប្រទេសនីហ្សេ ត្រូវបានចាត់ទុកថាជាសកម្មភាពឈ្លានពាន ហើយនឹងត្រូវទទួលរងនូវការតបតវិញ។
នីហ្សេ៖ របបយោធាព្រមានប្រឆាំងនឹងការវាយប្រហារណាមួយពីខាងក្រៅ - ảnh 1ប្រធានាធិបតីនីហ្សេ Mohamed Bazoum ថតរូបជាមួយគណៈប្រតិភូ ECOWAS នៅទីក្រុង Niamey ។ រូបថត៖ Al Arabiya

ក្នុងការវិវឌ្ឍនាពេលថ្មីៗបំផុតទាក់ទងនឹងវិបត្តិនៅនីហ្សេ មេដឹកនាំរបបយោធារបស់ប្រទេសនេះកាលពីយប់មិញបានប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានណាមួយពីខាងក្រៅដោយអំពាវនាវឱ្យប្រជាជននីហ្សេទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ពិសេសមួយ ប្រធានក្រុមប្រឹក្សាជាតិការពារមាតុភូមិនីហ្សេ ដែលបង្កើតឡើងដោយក្រុមរដ្ឋប្រហារ លោកឧត្តមសេនីយ Abdulrahamane Tiani បានបញ្ជាក់ថា រាល់អន្តរាគមន៍យោធាពីប្រទេសជិតខាងនៅអាហ្វ្រិកខាងលិច ចូលទៅក្នុងប្រទេសនីហ្សេ ត្រូវបានចាត់ទុកថាជាសកម្មភាពឈ្លានពាន ហើយនឹងត្រូវទទួលរងនូវការតបតវិញ។ ទន្ទឹមនឹងការព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃអន្តរាគមន៍យោធានៅក្នុងប្រទេសនីហ្សេ លោក Tiani បានអំពាវនាវឱ្យប្រជាជននីហ្សេទាំងអស់មានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធដើម្បីការពារប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរ មេដឹកនាំយោធារបស់នីហ្សេបានចោទប្រកាន់សហគមន៍សេដ្ឋកិច្ចនៃអាហ្វ្រិកខាងលិច (ECOWAS) ពីការដាក់ទណ្ឌកម្មដោយអយុត្តិធម៌ប្រឆាំងនឹងប្រជាជននីហ្សេដោយទាមទារឱ្យប្លុកនេះដកទណ្ឌកម្មជាបន្ទាន់។ ទាក់ទិននឹងដំណើរការនយោបាយក្នុងប្រទេសនីហ្សេ លោក Tiani បានអំពាវនាវឲ្យប្រជាជនទាំងអស់ជួបពិភាក្សាគ្នាដើម្បីកសាងរដ្ឋធម្មនុញ្ញថ្មីសម្រាប់ប្រទេស៕

ប្រតិកម្មទៅវិញ