និស្សិតវៀតណាមនៅកម្ពុជាស្វាគមន៍ឆ្នាំថ្មី ២០២០

Chia sẻ
(VOVWORLD) - ក្នុងបរិយាកាសសប្បាយរីករាយទទួលស្វាគមន៍ឆ្នាំថ្មី ២០២០ នារសៀលថ្ងៃទី ៤ ខែមករានៅរាជធានីភ្នំពេញ សមាគមនិស្សិតវៀតណាមនៅកម្ពុជាបានរៀបចំកម្មវិធីបុណ្យតេតស្រុកកំណើតឆ្នាំថ្មី ២០២០។
និស្សិតវៀតណាមនៅកម្ពុជាស្វាគមន៍ឆ្នាំថ្មី ២០២០ - ảnh 1 និស្សិតវៀតណាមនៅកម្ពុជាស្វាគមន៍ឆ្នាំថ្មី ២០២០ (រូបថត៖ vov.vn)

កម្មវិធីនេះមិនត្រឹមតែជួយដល់និស្សិតបន្ធូរបន្ថយនូវភាពនឹករលឹកដល់គ្រួសារនិងស្រុកកំណើតរបស់ខ្លួនក្នុងរយៈប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃណីថ្មីនាពេលខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅផ្សព្វផ្សាយវប្បធម៌បុណ្យតេតវៀតណាម និងវប្បធម៌វៀតណាមដល់មិត្តភក្តិអន្តរជាតិទៀតផង។ និស្សិតវៀតណាមក៏បានសម្តែងសិល្បៈពោរពេញទៅដោយវប្បធម៌អត្តាសញ្ញាណវៀតណាមនិងកម្ពុជា ដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់អ្នកចូលរួមទាំងអស់ ជាពិសេសគឺភ្ញៀវអន្តរជាតិផងដែរ។ ភ្ញៀវអន្តរជាតិបានឲ្យដឹងថាគេពិតជាមានការទទួលបទពិសោធន៍គួរឱ្យចាប់អារម្មណ៍អំពីពិធីបុណ្យតេតនិងវប្បធម៌របស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ