“និស្សិតវៀតណាមជានិច្ចកាលតែលម្អបុគ្គលិកលក្ខណៈ សមត្ថភាពច្នៃប្រឌិត​ និងស្មារតីទទួលខុសត្រូវសង្គម”​

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួម និងថ្លែងមតិនៅមហាសន្និបាតទូទាំងប្រទេសលើកទី ១១ នៃសមាគមនិស្សិតវៀតណាមអាណត្តិ ២០២៣-២០២៨។
“និស្សិតវៀតណាមជានិច្ចកាលតែលម្អបុគ្គលិកលក្ខណៈ សមត្ថភាពច្នៃប្រឌិត​ និងស្មារតីទទួលខុសត្រូវសង្គម”​ - ảnh 1ប្រធានរដ្ឋ Vo Van Thuong អញ្ជើញថ្លែងមតិនៅមហាសន្និបាតទូទាំងប្រទេសលើកទី ១១ នៃសមាគមនិស្សិតវៀតណាមអាណត្តិ ២០២៣-២០២៨។ រូបថត៖ VOV

លោកប្រធានរដ្ឋ Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះសមាគមនិស្សិតវៀតណាមក្នុងអាណត្តិកន្លងទៅ ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ រៀបចំចលនាប្រកបដោយភាពច្នៃប្រឌិតនិងជាក់ស្តែងជាច្រើន ប្រមូលផ្តុំនិងបង្រួបបង្រួមនិស្សិតវៀតណាមទាំងស្រុកនិងនៅបរទេស ចូលរួមកសាង និងការពារមាតុភូមិ។ ជាពិសេស ចលនា “សិស្សល្អទាំង៥” បានចូលទៅយ៉ាងស៊ីជម្រៅ មានការរីកសាយភាយយ៉ាងខ្លាំងក្នុងមជ្ឈដ្ឋាននិស្សិតនិងសង្គម រួមចំណែកលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល; ការថែទាំ និងការគាំទ្រកាន់តែប្រសើរឡើងសម្រាប់និស្សិត ជាពិសេសអ្នកដែលមានស្ថានភាពលំបាក។ រៀបចំយុទ្ធនាការស្ម័គ្រចិត្តជាច្រើន ដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម។

“និស្សិតវៀតណាមជានិច្ចកាលតែលម្អបុគ្គលិកលក្ខណៈ សមត្ថភាពច្នៃប្រឌិត​ និងស្មារតីទទួលខុសត្រូវសង្គម”​ - ảnh 2លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋតែងតែផ្តល់ទំនុកចិត្តយ៉ាងជ្រាលជ្រៅចំពោះយុវជន និងនិស្សិត។ រូបថត៖ VOV

ក្នុងដំណាក់កាលខាងមុខ លោកប្រធានរដ្ឋសង្ឃឹមថា និស្សិតវៀតណាត្រូវកំណត់គោលជំហរនិងទំនួលខុសត្រូវចំពោះប្រទេសជាតិ រួមជាមួយនឹងប្រជាជាតិទាំងមូល ដើម្បីសម្រេចបាននូវបំណងប្រាថ្នាចង់ក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥៖ “ សមាគមនិស្សិតត្រូវផ្តោតលើការអប់រំសីលធម៌ ការកែលម្អបុគ្គលិកលក្ខណៈ សមត្ថភាពច្នៃប្រឌិតនិងស្មារតីទទួលខុសត្រូវសង្គមសម្រាប់និស្សិតម្នាក់ៗ; កសាងរបៀបរស់នៅថ្មី និងអាកប្បកិរិយាស៊ីវិល័យ។ សមាគមគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ចំណេះដឹង ជំនាញ និងប្ញទ្ធានុភាពសម្រាប់និស្សិតក្នុងការសម្របខ្លួនទៅនឹងយុគសម័យឌីជីថល ក៏ដូចជាច្នៃប្រឌិតក្នុងវិធីប្រមូលផ្តុំនិងបង្រួបបង្រួមនិស្សិត; បង្កើនព័ត៌មានវិជ្ជមាន គំរូមនុស្សល្អ អំពើល្អ និង អប់រំមនសិការគោរពច្បាប់សម្រាប់និស្សិតគ្រប់រូប”។

ទន្ទឹមនឹងនោះ លោកប្រធានក៏បានស្នើឱ្យសមាគមនិស្សិតវៀតណាមយកចិត្តទុកដាក់លើការកសាងសមាគមនិស្សិតវៀតណាមនៅឯបរទេស ដោយកំណត់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់សមាគមនិស្សិតវៀតណាម៕


ប្រតិកម្មទៅវិញ