លោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ vanhoa/vovworld) |
អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានរបស់លោក ចាយណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា; តំណាងមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ រួមទាំងនិស្សិតកម្ពុជាដែលសិក្សានៅសាកលវិទ្យាល័យនានានៅទីក្រុងហាណូយផងដែរ។
ថ្លែងមតិក្នុងពិធីនេះ លោក Vu Mao បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនិងការខិតខំរបស់និស្សិតកម្ពុជាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ហើយក៏អះអាងថានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមបានពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងចូលរួមយ៉ាងសកម្មក្នុងចលនា“ បណ្តុះពន្លកមិត្តភាព» ដែលបំផុសឡើងដោយសមាគមមិត្តភាពវៀតណាម -កម្ពុជា។ តាមនោះរួមចំណែកកសាងប្រទេសជាតិ ក៏ដូចជាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងកម្ពុជា។
ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ vanhoa/vovworld) |
ក្នុងឱកាសនេះ ឯកអគ្គរាជទូតកម្ពុជា លោក ចាយណាវុធ ក៏មានបំណងចង់ឲ្យនិស្សិតកម្ពុជាទាំងអស់ត្រូវខិតខំសិក្សាបន្ថែមទៀត ដើម្បីយកចំណេះដឹងដែលបានរៀនសូត្រនៅវៀតណាម មករួមចំណែកក្នុងការកសាងនិងថែរក្សាសន្តិភាព ក៏ដូចជារួមដៃគ្នារក្សាចំណងសាមគ្គីភាពនិងមិត្តភាពកម្ពុជា - វៀតណាមឲ្យកាន់ តែឋិតឋេរជានិរន្តពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕
Van Hoa - Minh Hung