នាវាចំបាំងរបស់អាមេរិកឈានចូលប្រជុំកោះ Hoang Sa ដែលចិនទន្ទ្រាន កាន់កាប់ដោយខុសច្បាប់លើសមុទ្រខាងកើត

Chia sẻ
(VOVworld) – នាថ្ងៃទី ៣០ មករា វិមានបញ្ចកោណបាន
ទទួលស្គាល់ថា៖ នាវាចំបាំង USS Curtis Wilbur របស់
អាមេរិកបានឈានចូលតំបន់ ១២ មាយល៍​ជុំវិញកោះ
Tri Ton ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម
ដែលចិនកំពុង ទន្ទ្រានកាន់កាប់ដោយខុសច្បាប់។​
នាវាចំបាំងរបស់អាមេរិកឈានចូលប្រជុំកោះ Hoang Sa ដែលចិនទន្ទ្រាន កាន់កាប់ដោយខុសច្បាប់លើសមុទ្រខាងកើត - ảnh 1
នាវាចំបាំងរបស់អាមេរិកឈានចូលប្រជុំកោះ Hoang Sa ដែលចិនទន្ទ្រាន កាន់កាប់ដោយខុសច្បាប់លើសមុទ្រខាងកើត (Image: VNA)


(VOVworld) – នាថ្ងៃទី ៣០ មករា វិមានបញ្ចកោណបានទទួលស្គាល់ថា៖
នាវាចំបាំង USS Curtis Wilbur របស់អាមេរិកបានឈានចូលតំបន់ ១២ មាយ
ល៍​ជុំវិញកោះ Tri Ton ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមដែលចិន
កំពុង ទន្ទ្រានកាន់កាប់ដោយខុសច្បាប់។​ អ្នកនាំពាក្យក្រសួងការពារជាតិ
អាមេរិក លោក  Mark Right បានលើកច្បាស់ថា៖ ក្រសួងការពារជាតិអាមេរិក
បានអនុវត្តសិទ្ធិនាវាចរណ៍សេរីភាពនៅសមុទ្រខាងកើត នាថ្ងៃទី​៣០ មករា
ក្នុងតំបន់ជុំវិញកោះ Tri Ton ចំណុះប្រជុំកោះ Hoang Sa។​ រដ្ឋអំណាចរបស់
ប្រធានាធិបតីអាមេរិក លោក Barack Obama បានអះអាងជាច្រើនលើកជា
ច្រើនសារនឹងអនុវត្តសិទ្ធិនាវាចរណ៍សេរីនៅសមុទ្រអន្តរជាតិណាមួយដែល
ច្បាប់អន្តរជាតិអនុញត្តិក្នុងនោះមានសមុទ្រខាងកើត។​ រីឯខ្លួនវិញ អ្នកនាំ
ពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងជាច្រើន
លើកជាច្រើនសារថា៖ វៀតណាមមានមូលដ្ឋានគត្តិយុត្តិនិងប្រវត្តិសាស្ត្រដ៏
គ្រាប់គ្រាន់អះអាងនូវអធិបតេយ្យភាពមិនអាចប្រជេកបានឡើយរបស់ខ្លួន
ចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ លោកក៏បានលើកច្បាស់ថែម
ទៀតថា៖ បណ្ដាប្រទេសនៅក្នុងនិងក្រៅតំបន់សុទ្ធតែមានការទទួលខុស
ត្រូវរួមចំណែកក្នុងការរក្សានិងបង្កើនសន្តិភាពស្ថរិភាពសន្តិសុខនិងសុវត្ថិ
ភាពនាវាចរណ៍អាកាសចរណ៍ក្នុងតំបន់នេះដោយឈរលើមូលដ្ឋានការ
ប្រតិបត្តិតាមច្បាប់ អន្តរជាតិ៕​

ប្រតិកម្មទៅវិញ