នាវាកងទ័ពជើងទឹកវៀតណាមចូលរួម LIMA ២០២៣​ នៅម៉ាឡេស៊ី

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែឧសភា នាវាចំនួន ២០គ្រឿងនៃកងពលតូចលេខ ១៧២ តំបន់លេខ ៣ កងទ័ពជើងទឹកវៀតណាម រួមជាមួយនាវានៃប្រទេសចំនួន១១ផ្សេងទៀត បានចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍អាកាសចរណ៍ - នាវាចរណ៍អន្តរជាតិឆ្នាំ ២០២៣ (LIMA ២០២៣) នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី។
នាវាកងទ័ពជើងទឹកវៀតណាមចូលរួម LIMA ២០២៣​ នៅម៉ាឡេស៊ី - ảnh 1នាវាលេខ ២០នៃកងទ័ពជើងទឹកប្រជាជនវៀតណាម ចូលរួម LIMA ២០២៣។ ប្រភព៖ QĐND

នាវាលេខ ២០ រួមជាមួយគណៈប្រតិភូកងទ័ពជើងទឹកវៀតណាមដឹកនាំដោយឧត្តមនាវីបំរុង Pham Nhu Xuan មេបញ្ជាការរងកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួមសកម្មភាពដូចជា៖ ការតាំងបង្ហាញនាវាកងទ័ពជើងទឹក; ការតាំងពិព័រណ៍ឧទ្ទេសនាមឱកាសវិជ្ជាជីវៈកងទ័ពជើងទឹកម៉ាឡេស៊ី; ដង្ហែរក្បួននាវានិងសមយុទ្ធនៅលើសមុទ្រ LIMA ។ បន្ទាប់ពីព្រឹត្តិការណ៍នៅទីក្រុង Langkawiនេះ នាវាលេខ ២០ បន្តចូលរួមពិធីដង្ហែរក្បួននាវាអន្តរជាតិ និងសមយុទ្ធលើសមុទ្រ LIMA រួមជាមួយនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

នេះជាលើកទី៣ហើយ ដែលកងទ័ពជើងទឹកប្រជាជនវៀតណាមបញ្ជូននាវាចូលរួម LIMA។ កាលពីឆ្នាំ ២០១៧ និង ២០១៩ នាវាលេខ ០១១ - Dinh Tien Hoang និងនាវាលេខ ០១២ - Ly Thai To ចំណុះកងពលតូចលេខ ១៦២ តំបន់លេខ ៤ នៃកងទ័ពជើងទឹកបានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។

នាថ្ងៃទី២៣ខែឧសភានេះដែរ LIMA ២៣ បានបើកជាផ្លូវការ។ ការតាំងពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣-២៧ ខែឧសភា ដោយមានការចូលរួមពីក្រុមហ៊ុនការពារជាតិចំនួន ១២០០ នៅជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ