នាយរដ្ឋមន្ត្រីប្រគល់អំណោយតេតសំរាប់ជនក្រីក្រនិងកម្មករនៅខេត្ត Dak Lak |
(VOVworld) – នាល្ងាចថ្ងៃទី ៨ កុម្ភៈ នៅខេត្ត Dak Lak ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទៅជូនពរបុណ្យចូល ឆ្នាំថ្មីប្រពៃណីនិងជូនអំណោយសំរាប់ជនក្រីក្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងកម្មករដែលមានស្ថានភាពពិបាកនៅខេត្ត Dak Lak។ ក្នុងឱកាស នេះ លោក Nguyen Xuan Phuc វាយតំលៃខ្ពស់ចំពោះអង្គការសហជិពខេត្តដែល បានក្តាប់ជាប់ស្ថានភាពជីវភាពរស់នៅរបស់កម្មករ ហើយមានវិធានការជាទាន់ ពេលវេលាជួយឧប្តម្ភកម្មករទទួលបុណ្យតេត។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទៅសាកសួរសុក្ខទុកនិងជូនអំណោយចំពោះវារៈ អ្នកម្តាយវៀតណាមនិងគ្រួសារគោលនយោបាយនៅស្រុក Cu Kuin ខេត្ត Dak Lak ផងដែរ៕