នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith។ (រូបថត៖ TTXVN) |
តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវបានអញ្ជើញមក បំពេញទស្សនកិច្ចនៅវៀតណាមនិងធ្វើជាសហអធិបតីកិច្ចប្រជុំលើកទី៤៣គណៈកម្មការអន្តររដ្ឋាភិបាល វៀតណាម-ឡាវ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ធ្នូ។ ការរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលលើក ទី៤៣នេះ គឺសំដៅបន្ត បញ្ជាក់ពីអាទិភាពក្នុងកិច្ចការបរទេសនៃប្រទេសទាំងពីរនោះ គឺអភិវឌ្ឍ ដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ បង្កើនទំនុកចិត្ត នយោបាយរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាដឹកនាំការអនុវត្តកិច្ចព្រម ព្រៀងជាន់ខ្ពស់នានា ក្នុងគោលដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនាពេលខាងមុខឲ្យកាន់តែរីកចម្រើនផងដែរ៕