ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VGP) |
ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យ ដឹងថា តំបន់វាលសណ្ដទន្លេ Cuu Long ជាតំបន់ដែលមានសក្ដានុភាពដ៏ធំធេង ដើម្បីអភិវឌ្ឍន៍គម្រោងការណ៍អគ្គីសនីឧស្ម័នធម្មជាតិ ហើយនាបច្ចុប្បន្នមានវិនិយោគិន ជាច្រើនកំពុងយកចិត្តទុកដាក់ ចង់វិនិយោគទុនកសាងរោងចក្រអគ្គីសនីឧស្ម័នធម្មជាតិ នៅតំបន់នេះ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នេះជាគម្រោងការណ៍ ដោយទុនវិនិយោគធំ ដូច្នេះហើយត្រូវអនុវត្តន៍យ៉ាងហ្មត់ចត់និងត្រឹមត្រូវតាម ដំណើរការ ព្រមទាំងជៀសវាងការប៉ះពាល់ទៅលើបរិស្ថានផងដែរ៕