នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីនាំចេញផ្លែគូលែនទៅកាន់ទីផ្សារធំៗ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៦ មិថុនា នៅទីក្រុង Bac Giang នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរ នាំផ្លែគូលែន Thieu នៃខេត្ត Bac Giang លក់ចេញនៅទីផ្សារក្នុងប្រទេស ក៏ដូចជាទៅកាន់ទីផ្សារបរទេសធំៗដូចជា អាមេរិក ថៃនិងជប៉ុន ផងដែរ។

 ខេត្ត Bac Giang នាបច្ចុប្បន្នមានផ្ទៃដីដាំផ្លែគូលែនប្រមាណ៥ម៉ឺន ហិកតា។ ក្នុងរដូវផ្លែគូលែនឆ្នាំនេះ ខេត្តទំនងជាប្រមូលផលបាន១៦០ពាន់ តោន ក្នុងនោះពាក់កណ្ដាលគឺសម្រាប់នាំចេញទីផ្សារចិន។ ក្រៅពីនោះគឺ នាំចេញទៅកាន់ទីផ្សារថ្មីដែលមានសក្ដានុពលនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ផ្សេងៗទៀតដូចជា អាមេរិក EU និងកូរ៉េខាងត្បូង។ នេះក៏ជាឆ្នាំដំបូងហើយ ដែលផ្លែគូលែនស្រស់របស់វៀតណាមត្រូវបានព្រមទទួលឲ្យនាំចេញទៅ កាន់ទីផ្សារជប៉ុនផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីនាំចេញផ្លែគូលែនទៅកាន់ទីផ្សារធំៗ - ảnh 1 លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយប្រជាជននៅពេញទៅទស្សនា "សួនចម្ការដើមឈើហូបផ្លែរបស់លោកអ៊ុំហូ" នៅស្រុក Luc Ngan (រូបថត៖ VGP)

មុននោះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញទៅ ទស្សនាសួនចម្ការដើមឈើហូបផ្លែរបស់លោកអ៊ុំហូនៅស្រុក Luc Ngan ខេត្ត Bac Giang ហើយអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅ ទីនេះ។ ជួបសំណេះសំណាលជាមួយបណ្ដាបុគ្គលិកនិងប្រជាជនដែល កំពុងថែទាំសួនចម្ការលោកអ៊ុំហូនេះ លោកនាយករដ្ឋមន្រ្តីបានចែករំលែកក្ដី សប្បាយរីករាយជាមួយប្រជាកសិករ Bac Giang និយាយដោយឡែកនិង អ្នកដាំផ្លែគូលែន Thieu និយាយរួម ដោយមានរដូវអំណោយផល ទិន្នផល ខ្ពស់ ដែលផ្ដល់នូវផលប្រយោជន៍ជាច្រើនសម្រាប់អ្នកដាំផ្លែគូលែន៕

ប្រតិកម្មទៅវិញ