នាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីហូឡង់ អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយសិល្បៈករ សិល្បៈការិនីដែលបានសម្តែងក្នុងកម្មវិធី (រូបថតៈ TTXVN) |
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte អញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។
នៅឯកម្មវិធីនេះ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានសង្កត់ធ្ងន់ថា វិស័យសេដ្ឋកិច្ចសំខាន់មួយរបស់វៀតណាមគឺវាយនភ័ណ្ឌ។ ហើយប្រជាជនហូឡង់ជាច្រើនបានស្លៀកសំលៀកបំពាក់ផលិតពីវៀតណាម។ នៅវៀតណាម ឧស្សាហកម្មវាយនភ័ណ្ឌបានបង្កើតការងារធ្វើសម្រាប់មនុស្សជាច្រើនជាពិសេសគឺស្ត្រី។ យោងតាមលោក នា យករដ្ឋមន្រ្តីហូឡង់ Mark Rutte នវានុវត្តន៍និងការច្នៃប្រឌិតនឹងជួយកាត់បន្ថយ កាកសំណល់និងជួយសន្សំសំចៃទឹក។ ហេតុដូច្នេះ ពាណិជ្ជសញ្ញារបស់ហូឡង់ដែលផលិតនៅវៀតណាមនោះ ពោលកឺក្រុមហ៊ុនហូឡង់នឹងមានកម្លាំងចិត្តច្បាស់លាស់ដើម្បីប្រតិបត្តិការផលិតរបស់ខ្លួន។
តាមរយៈកម្មវិធីបង្ហាញម៉ូដប្រកបដោយនិរន្តរភាព "Walk the Talk” នេះ គឺបង្ហាញពីវិធីសាស្ត្រសហប្រតិបត្តិការរវាងហូឡង់និងវៀតណាម សំដៅជំរុញការប្រតិបត្តិការក្នុងការធ្វើអាជីវកម្ម មានការទទួលខុសត្រូវខ្ពស់នៅក្នុងឧស្សាហកម្មវាយនភ័ណ្ឌ៕