នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungទទួលជួបជាមួយសមាជិកាសភា

Chia sẻ

(VOVworld)-នាថ្ងៃទី២១តុលាក្នុងជំនួបជាមួយគណៈ
ប្រតិភូសមាជិកាសភាវៀតណាមក្នុងឳកាស រំលឹកខួប
អនុស្សាវរីយ៌លើកទី៨៣ ទិវាបង្កើតសម្ព័ន្ធសមាគមនារី
វៀតណាមនិងបើកកិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាយក
រដ្ឋមន្រ្តីលោក Nguyen Tan Dung ចាត់ទុកថា

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungទទួលជួបជាមួយសមាជិកាសភា - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungទទួលជួបជាមួយ
សមាជិកាសភា (រូបថតៈ VGP/Nhật Bắc)


       (VOVworld)-នាថ្ងៃទី២១តុលាក្នុងជំនួបជាមួយគណៈប្រតិភូសមាជិកាសភា
វៀតណាមក្នុងឳកាស រំលឹកខួបអនុស្សាវរីយ៌លើកទី៨៣ ទិវាបង្កើតសម្ព័ន្ធសមាគម
នារីវៀតណាមនិងបើកកិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាយក
រដ្ឋមន្រ្តីលោក Nguyen Tan Dung ចាត់ទុកថា ដើម្បីលើកកំពស់​ជាងទៀតការយល់
ដឹងអំពីតួនាទី និងសមត្ថភាពរបស់នារី ការងារសមភាពភេទ ជាដើម គឺត្រូវមាន
ដំណោះស្រាយពីស្ថាប័នមានសមត្ថកិច្ចក្នុងប្រព័ន្ធនយោបាយ ទាំងមូល។ នាយក
រដ្ឋមន្រ្តីលោក Nguyen Tan Dung សង្កត់ធ្ងន់ថា៖ "បក្សមានសេចក្តីសម្រេចចិត្តរួច
រាល់ហើយ រដ្ឋសភាក៏បានអនុម័តច្បាប់​ហើយដែរ។ ការអនុវត្តសមភាពភេទគឺត្រូវ
ធ្វើការងារច្រើន និងអនុវត្តន៌ព្រមៗគ្នា ប៉ុន្តែខ្លឹម សារ១ដ៏សែនសំខាន់ គឺអត្រាកម្មា
ភិបាលជាថ្នាក់ដឹកនាំនារីក្នុងបណ្តាអង្គការនៃ ប្រព័ន្ធនយោបាយមានអត្ថន័យ
សម្រេចកំណត់ការអនុវត្តសម្មភាពសមភាពភេទ"។

       ក្នុងជំនួបនេះ លោកស្រី Truong Thi Maiប្រធានគណៈប្រតិភូសមាជិកាសភា
ឲ្យដឹងថា សព្វថ្ងៃអត្រាសមាជិកាសភាវៀតណាមមានចំនួន២៤%តែប៉ុណ្ណោះ។សមាជិកាសភាកំពុងអះអាងពីតួនាទីនិងកិត្យានុភាពរបស់ខ្លួនក្នុងរដ្ឋសភានិងជម្រុញ សមភាពផងដែរ៕

ប្រតិកម្មទៅវិញ