នាយករដ្ឋមន្រ្តីវៀតណាម លោក​ Pham Minh Chinh និងនាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Loong ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំវ័យក្មេងវៀតណាម - សឹង្ហបុរី

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី លោក Lee Hsien Loong នារសៀលថ្ងៃទី២៩ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong ជាមួយលោកជំទាវ បានជួបពិភាក្សាជាមួយគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងវៀតណាម - សឹង្ហបុរី។
នាយករដ្ឋមន្រ្តីវៀតណាម លោក​ Pham Minh Chinh និងនាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Loong ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំវ័យក្មេងវៀតណាម - សឹង្ហបុរី - ảnh 1នាយករដ្ឋមន្ត្រីទាំងពីរបានស្តាប់មតិយោបល់របស់ថ្នាក់ដឹកនាំវ័យក្មេងវៀតណាមនិងសិង្ហបុរី។ រូបថត៖ VOV

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong បានសង្កត់ធ្ងន់ថា៖ “វៀតណាមនិងសឹង្ហបុរីសុទ្ធតែស្ថិតក្នុងដំណើការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា ដោយមានឱកាសសហប្រតិបត្តិការជាច្រើនដើម្បីនាំមកនូវជីវភាពរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាជននៃប្រទេសនីមួយៗក្នុងតំបន់និងលើពិភពលោក។ លោក Lee Hsien Loong មានបំណងចង់ថ្នាក់ដឹកនាំវ័យក្មេងនឹងបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ កសាងចំណងមិត្តភាព សហប្រតិបត្តិការដើម្បីស្វែងរកឱកាសរបស់ខ្លួន។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់លើភារកិច្ចរបស់យុវជននៃប្រទេសទាំងពីរ ក្នុងដំណាក់កាលបច្ចុប្បន្ន គឺពង្រីកតួនាទីឈានមុខគេ ជំរុញ និងត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងនីរន្តរភាព រួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សឹង្ហបុរី។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យយុវជននៃប្រទេសទាំងពីរឈានមុខគេដើម្បីបង្ហាញទំនួលខុសត្រូវចំពោះសង្គមនិងសហគមន៍ ទន្ទឹមនឹងនោះកសាងនិងរក្សាបំណងប្រាថ្នាលះបង់ ដើម្បីកសាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងវិបុលភាព ប្រជាជននៃប្រទេសទាំងពីរកាន់តែមានសុភមង្គល៕

ប្រតិកម្មទៅវិញ