នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីបើកសប្តាហ៍វប្បធម៌ - ទេសចរណ៍ Mui Ca Mau (Cape Ca Mau) ឆ្នាំ ២០១៩

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១០ ធ្នូ នៅឧទ្យានវប្បធម៌និងទេសចរណ៍ Mui Ca Mau (នៃឃុំ Dat Mui ស្រុក Ngoc Hien ខេត្ត Ca Mau) បានប្រព្រឹត្តទៅ ពិធីបើកសប្តាហ៍វប្បធម៌ - ទេសចរណ៍ Mui Ca Mau (Cape Ca Mau) ឆ្នាំ ២០១៩ ក្រោមប្រធានបទ “Cape Ca Mau - ទីណាត់ជួប” ។ 
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីបើកសប្តាហ៍វប្បធម៌ - ទេសចរណ៍ Mui Ca Mau (Cape Ca Mau) ឆ្នាំ ២០១៩ - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកសម្ពោធបង្គោលទង់ហាណូយ- Cape Ca Mau 

ព្រឹត្តិការណ៍នេះ គឺជាឱកាសមួយសម្រាប់វិនិយោគិននិងអាជីវកម្ម ធ្វើការផ្លាស់ប្តូរលើដំណោះស្រាយប្រសើរបំផុត ដើម្បីផ្នែកទេសចរណ៍ Ca Mau មិនត្រឹមតែភ្ជាប់ទំនាក់ទំនងជាមួយបណ្តាខេត្តនានាក្នុងតំបន់ដីសណ្តទន្លេ Cuu Long និងប្រទេសទាំងមូលប៉ុណ្ណោះទេ ថែមទាំងបើកចេញឱកាសដ៏ធំធេងសម្រាប់តភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់។ លើសពីនេះទៅទៀត នេះក៏ជាឱកាសមួយសម្រាប់ខេត្ត Ca Mau ណែនាំនូវផលិតផលប្រចាំតំបន់នៃប្រព័ន្ធអេកូឡូស៊ីលិចទឹកដ៏វិសេសវិសាលផងដែរ។

រួមជាមួយព្រឹត្តិការណ៍នៃសប្តាហ៍វប្បធម៌ - ទេសចរណ៍ Cape Ca Mau នោះ ខេត្ត Ca Mau ក៏បានរៀបចំពិធីបើកសម្ពោធគំរោង បង្គោលទង់ហាណូយ នៅឯ Mui Ca Mau ផងដែរ។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖  “សប្តាហ៍វប្បធម៌ - ទេសចរណ៍ Cape Ca Mau គឺជាឱកាសដ៏ល្អមួយដើម្បីណែនាំនិងផ្សព្វផ្សាយរូបភាពរបស់ Ca Mau ដែលសម្បូរទៅដោយសក្តានុពលនិងភាពរឹងមាំ។ ជាពិសេស ក្នុងឱកាសនៃព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរ ណ៍ដ៏សំខាន់នេះ សូមចូលរួមអបអរសាទរចំពោះពិធីបើកសម្ពោធបង្គោលទង់ជាតិហាណូយ- Cape Ca Mau ដោយបក្សភាគ រដ្ឋអំណាចនិងប្រជាជនហាណូយប្រគល់ជូនតំបន់ដី Ca Mau។ នេះជាកិច្ចការពោរពេញទៅដោយអត្ថន័យខ្ពង់ខ្ពស់ ដែលបង្ហាញពីភាពស្និទ្ធស្នាលដ៏ជ្រាលជ្រៅរបស់ទីក្រុងហាណូយចំពោះតំបន់ដី Ca Mau ក៏ដូចជារបស់ប្រទេសជាតិទាំងមូលចំពោះតំបន់ដី Ca Mau ផងដែរ”។

លោកនាយករដ្ឋមន្រ្តីបានស្នើថា នៅក្នុងដំណើរការអភិវឌ្ឍន៍  Ca Mau ចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការអភិរក្សនិងលើកកម្ពស់តម្លៃនៃប្រព័ន្ធអេកូឡូស៊ី នៃតំបន់ដីលិចទឹក និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៃតំបន់ទុកបំរុងជីវៈចម្រុះក្នុងការអភិវឌ្ឍទេសចរណ៍ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិរក្សប្រព័ន្ធអេកូឡូស៊ីធម្មជាតិ រមណីដ្ឋាននិងឃ្លាំងវប្បធម៌ដ៏សម្បូរបែប ពោរពេញទៅដោយអត្តសញ្ញាណជាតិផងដែរ៕

ប្រតិកម្មទៅវិញ