នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អុជធូបរំលឹកដល់នាយករដ្ឋមន្រ្តី Pham Van Dong និងនាយ​ឧត្តមសេនីយ៍ Vo Nguyen Giap

Chia sẻ
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ - និទាឃរដូវ ឆ្នាំថោះ បញ្ចស័ក ២០២៣ នាព្រឹកថ្ងៃទី ១៨ ខែមករា ចំនឹងថ្ងៃទី ២៧ ខែកក្តិក) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារ និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយករដ្ឋមន្ត្រី Pham Van Dong និងនាយឧត្តមសេនីយ Vo Nguyen Giap នៅគេហដ្ឋានក្នុងទីក្រុងហាណូយ។
នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អុជធូបរំលឹកដល់នាយករដ្ឋមន្រ្តី Pham Van Dong និងនាយ​ឧត្តមសេនីយ៍ Vo Nguyen Giap - ảnh 1នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អុជធូបរំលឹកដល់នាយករដ្ឋមន្រ្តី Pham Van Dong។ (រូបថត៖ Dương Giang/TTXVN)

អញ្ជើញជូនពរឆ្នាំថ្មីជូនដល់សាច់ញាតិរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong នៅឯគេហដ្ឋាន នាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវការគោរព និងកោតសរសើរចំពោះអតីតនាយករដ្ឋមន្ត្រី Pham Van Dong ដែលជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ មានកិត្យានុភាព ជាអ្នកវប្បធម៌របស់ប្រទេសជាតិ អ្នកការទូតឆ្នើមនៃ បក្ស រដ្ឋ និងបដិវត្តន៍វៀតណាម។ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋទទួលស្គាល់លោកនាយករដ្ឋមន្ត្រី Pham Van Dong ជាអ្នកការទូតដ៏ប៉ិនប្រសប់ និងមានកិត្យានុភាពក្នុងពិភពលោក   ហើយតែងតែបង្ហាញគោលជំហរនយោបាយឈ្លាសវៃនៅចំពោះសម័យកាល និងរចនាបទការទូតហូជីមិញ។

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អុជធូបរំលឹកដល់នាយករដ្ឋមន្រ្តី Pham Van Dong និងនាយ​ឧត្តមសេនីយ៍ Vo Nguyen Giap - ảnh 2នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អុជធូបរំលឹកដល់ឧត្តមសេនីយ៍ Vo Nguyen Giap។ (រូបថត៖ Dương Giang/TTXVN)

អញ្ជើញអុជធូប និងដាក់ផ្កានៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងការគោរពចំពោះមុខវិញ្ញាណក្ខន្ធវីរៈភាពរបស់នាយឧត្តមសេនីយរឿងព្រេន ដែលបានលះបង់ជីវិតដើម្បីឯករាជ្យភាព និងសេរីភាពរបស់មាតុភូមិ ដើម្បីសេចក្តីសុខរបស់ប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ភារកិច្ចរបស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតគឺរក្សា និងពូនជ្រុមនូវសមិទ្ធិផលបដិវត្តន៍ដែលមនុស្សជំនាន់មុនទទួលបាន; បន្តកសាងប្រទេសឱ្យកាន់តែខ្លាំងក្លានិងវិបុលភាព ប្រជាជនកាន់តែមានសេចក្តីសុខនិងសម្បូរធូធារ៕

ប្រតិកម្មទៅវិញ