នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ វៀតណាមប្តេជ្ញាកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាចិត្តរួមជាមួយសហរដ្ឋអាមេរិកក្នុងការអនុវត្តផែនការរួម ដោយឆ្ពោះទៅរកតុល្យភាពពាណិជ្ជកម្មប្រកបដោយភាពសុខដុមនិងនិរន្តរភាព។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ វៀតណាមប្តេជ្ញាកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសន្និសីទ (រូបថត៖ TTXVN)

សារនេះត្រូវបានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងនៅក្នុងសន្និសីទបូកសរុបផ្នែកឧស្សាហកម្ម និងពាណិជ្ជ កម្ម នាព្រឹកថ្ងៃទី ៧ ខែមករា នៅទីក្រុងហាណូយ ខណៈពេលនិយាយអំពីបញ្ហា ដែលវៀត ណាម ត្រូវក្រសួងរតនាគារអាមេរិកកំណត់ថា ជាប្រទេស “ក្លែងបន្លំរូបិយប័ណ្ណ”។

យោងតាមលោកនាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាមមានការ “កាត់បន្ថយឱនភាពពាណិជ្ជកម្មយ៉ាងខ្លាំង ហើយតែងតែមានការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំប្រភពដើមនិងការដឹកជញ្ចូនខុសច្បាប់” តាមរយៈសកម្មភាពជាក់ស្តែង។ រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលវៀតណាមបានជួបពិភាក្សាតាមទូរស័ព្ទចំនួនពីរលើក អំពីបញ្ហានេះ។ នៅសន្និសីទនេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីម្តងទៀតថា គោលនយោបាយរូបិយវត្ថុរបស់វៀតណាមមានគោលបំណងដើម្បីគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនមែនបង្កើតផលចំណេញប្រកួតប្រជែងក្នុងពាណិជ្ជកម្មទេ៕

ប្រតិកម្មទៅវិញ