នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ អំពីការជួយឧបត្ថម្ភផ្ទះជាបន្ទាន់សម្រាប់គ្រួសារដែលត្រូវបាត់បង់ផ្ទះដោយទឹកជំនន់

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែសីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ ដឹកនាំក្រសួង ស្ថាប័ន និងតំបន់នានា អំពីការងារជួយឧបត្ថម្ភផ្ទះ ជាបន្ទាន់សម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់និងការបាក់ស្រុតដី។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ អំពីការជួយឧបត្ថម្ភផ្ទះជាបន្ទាន់សម្រាប់គ្រួសារដែលត្រូវបាត់បង់ផ្ទះដោយទឹកជំនន់ - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ chinhphu.vn) 

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គោលជំហរ របស់រដ្ឋគឺមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ដែលមិនមានទីស្នាក់នៅអាស្រ័យដោយគ្រោះធម្មជាតិឡើយ។ កិច្ចប្រជុំនេះគឺសំដៅរិះរកវិធានការជួយឧបត្ថម្ភជាបន្ទាន់ សម្រាប់គ្រួសារដែលត្រូវបាត់បង់ផ្ទះសម្បែង ហើយកំពុងស្នាក់នៅក្នុងតង់ជាបណ្ដោះ អាសន្ន។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ត្រូវដាក់ចេញវិធានការជួយឧបត្ថម្ភឲ្យបានទាន់ពេល វេលានិងសមស្របចំពោះក្រុមមុខសញ្ញានីមួយៗ។ ចាប់ពីដើមឆ្នាំមក នៅវៀតណាមបានកើតមានឡើងគ្រោះទឹកជំនន់ និងការបាក់ស្រុតដី១២លើក បណ្ដាលឲ្យមនុស្សប្រមាណ៤០ នាក់ស្លាប់ ១៤នាក់បាត់ខ្លួន និងបង្កការខូចខាតឡើងដល់ទៅ១លានលានដុង។

“មជ្ឈឹមនិងបណ្ដាតំបន់ត្រូវខិតខំប្រឹងប្រែងចាត់វិធានការជាបន្ទាន់ដើម្បីថែទាំឲ្យប្រជាជនដែលត្រូវបាត់បង់ផ្ទះសម្បែងដោយទឹកជំនន់និងការបាក់ស្រុតដីបង្កឡើងនាពេលកន្លងទៅ។ នាបច្ចុប្បន្ន មានគ្រួសារប្រមាណ៥៥៩២ ដែលត្រូវបាត់បង់ផ្ទះឬត្រូវស្នាក់នៅក្នុងតង់ជាបណ្ដោះអាសន្ន។ យើងត្រូវប្រមូលផ្ដុំប្រភពកម្លាំងជាច្រើនដើម្បីដោះស្រាយបញ្ហានេះ។ រួមជាមួយបញ្ហាផ្ទះសម្បែងនោះគឺត្រូវថែទាំដល់ជីវភាពរស់នៅរបស់ប្រជាជនទៀតផង។ ត្រូវយកចិត្តទុកដាក់ដល់ការដែលប្រជាជននៅទីនោះធ្វើអ្វីដើម្បីស្ថិរភាពជីវភាពរស់នៅឡើងវិញ ធ្វើដំណើរយ៉ាងម៉េច និងប្អូនៗកុមារទៅសិក្សារៀនសូត្រ ព្យាបាលជំងឺយ៉ាងម៉េច ផងដែរ”៕

ប្រតិកម្មទៅវិញ