នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ កម្មាភិបាលការទូតត្រូវជាបេសកជនវប្បធម៌និងសេដ្ឋកិច្ច

Chia sẻ
(VOVWORLD) - ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៅទីនេះ លោក នាយករដ្ឋមន្រ្តីបានសំដែងគោលបំណងថា កម្មាភិបាល បុគ្គលិកទាំងអស់នៃ ក្រសួងការបរទេសបន្តឧស្សាហ៍ព្យាយាមថែមទៀត រួមវិភាគទានទៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច សន្តិសុខការពារជាតិរបស់ប្រទេសជាតិក្នុងឆ្នាំ ២០១៨។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ កម្មាភិបាលការទូតត្រូវជាបេសកជនវប្បធម៌និងសេដ្ឋកិច្ច - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (កណ្ដាល) និងបណ្ដាថ្នាក់ដឹកនាំ កម្មាភិបាលស្នូលនៃក្រសួងការបរទេស (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៦ កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបំពេញដំណើរទស្សនកិច្ចនៅទីស្នាក់ការថ្មីរបស់ក្រសួង ការបរទេស។ ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៅទីនេះ លោក នាយករដ្ឋមន្រ្តីបានសំដែងគោលបំណងថា កម្មាភិបាល បុគ្គលិកទាំងអស់នៃ ក្រសួងការបរទេសបន្តឧស្សាហ៍ព្យាយាមថែមទៀត រួមវិភាគទានទៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច សន្តិសុខការពារជាតិរបស់ប្រទេសជាតិក្នុងឆ្នាំ ២០១៨។ រួមជាមួយគ្នានោះគឺ លើកកំពស់ថែមទៀតនូវប្រសិទ្ធភាពសកម្មភាព កិច្ចការបរទេស រក្សារឹងមាំបរិយាកាសសន្តិភាព គោលមាគ៌ាកិច្ចការបរទេស ដោយសន្តិភាព ឯករាជ្យ ធ្វើម្ចាស់ដោយខ្លួនឯង ខិតខំប្រឹងប្រែងដោះស្រាយជម្លោះនៅ សមុទ្រខាងកើត។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កម្មាភិបាល ការទូតម្នាក់ៗត្រូវជាអ្នកនាំសារវប្បធម៌និងសេដ្ឋកិច្ចមួយរូប៕

ប្រតិកម្មទៅវិញ