នាថ្ងៃទី ១៦ ខែកក្កដា ជាថ្ងៃទី ៨ ជាប់ៗគ្នា ដែលមានមនុស្សរាប់ពាន់នាក់បានហូរមកផ្លូវ ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក Boyko Borissov បាននិយាយថា លោកនឹងពិចារណាលើការ កែទម្រង់គណៈរដ្ឋមន្រ្តី បន្ទាប់ពីការបោះឆ្នោតដកទំនុកចិត្តនៅសប្តាហ៍ក្រោយ។
លោកនាយករដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា បាតុកម្មកើតមានឡើងជាបន្តបន្ទាប់នាពេលថ្មីៗរបស់ប្រជាជន កំពុងជះឥទ្ធិពលដល់ការឆ្លើយតបរបស់ប្រទេសចំពោះការរីករាលដាលនៃកូវីដ ១៩។ ប្រការនេះក៏មានន័យថា ចំណូលនិងការងារធ្វើរបស់ប្រជាជនក៏ត្រូវរងផលប៉ះពាល់ផងដែរ៕