បទបញ្ជាដាក់បម្រាមគោចរនឹងចូលជាធរមានចាប់ពីម៉ោង ២២៖០០ ថ្ងៃទី ៣ ខែមេសារហូតដល់មានការជូនដំណឹងបន្ថែមផងដែរ។ អាស្រ័យហេតុនេះ ប្រជាជនត្រូវបានហាមឃាត់មិនឱ្យចាកចេញពីលំនៅ ដ្ឋានចាប់ពីម៉ោង២២៖ ០០ រហូតដល់ ៤ ព្រឹក លើកលែងតែក្រុមបុគ្គលិកសុខាភិបាល និងជនមានសមត្ថកិច្ចសំខាន់ៗ។
យោងតាមមាត្រា ១៨ នៃក្រិត្យស្តីពីស្ថានភាពបន្ទាន់បានកំណត់ថាអ្នករំលោភបទប្បញ្ញត្តិនេះនឹងត្រូវប្រឈមនឹងការដាក់ពន្ធនាគារមិនលើសពី ២ ឆ្នាំឬពិន័យជាប្រាក់មិនលើសពី ៤ ម៉ឺន បាត (ស្នើនឹង១.២០០ ដុល្លារអាមេរិក) ឬត្រូវទទួលទោសទាំងពីរផងដែរ៕