នាយករដ្ឋមន្រ្តីចិនលោក Ly Keqiang ជួបប្រាស្រ័យជាមួយនិស្សិតវៀតណាម

Chia sẻ
(VOVworld)- ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវ
ការនៅវៀតណាមជា នាព្រឹកថ្ងៃទី​១៥តុលា នាយក
រដ្ឋមន្រ្តីចិនលោក Ly Keqiang បានមានការជួបប្រា
ស្រ័យ​ជាមួយនិស្សិតសកលវិទ្យាល័យវិទ្យាសាស្រ្តសង្គម

នាយករដ្ឋមន្រ្តីចិនលោក Ly Keqiang ជួបប្រាស្រ័យជាមួយនិស្សិតវៀតណាម - ảnh 1
នាយករដ្ឋមន្រ្តីចិនលោក Ly Keqiang ជួបប្រាស្រ័យជាមួយ
និស្សិតវៀតណាម (រូបថតៈchinhphu.vn​)


(VOVworld)- ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមជានាព្រឹក
ថ្ងៃទី​១៥តុលា នាយករដ្ឋមន្រ្តីចិនលោក Ly Keqiang បានមានការជួបប្រាស្រ័យ​ជាមួយនិស្សិតសកលវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងមនុស្សសាស្រ្តនៃ មហា វិទ្យាល័យជាតិហាណូយ។ ក្រោមប្រធានបទ “បន្តប្រពៃណីមិត្តភាពបើកចេញ
អនាគត់ដ៏ត្រចះត្រចង” នាយករដ្ឋមន្រ្តីចិន Ly Keqiang បានចែករំលែកជាមួយ
បណ្តានិស្សិតអំពីទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម
-ចិន ក្នុងរយៈពេលកន្លងទៅ។ លោក Ly Keqiang អះអាងថា ថ្នាក់ ដឹកនាំនៃ
ប្រទេសទាំងពីរវៀតណាមជ-ចិនបាននឹងកំពុងពូនជ្រុំចំណងមិត្តភាព ដែល
មានស្រាប់រវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋ
មន្រ្តីលោក Ly Keqiang និងគណៈប្រតិភូជាន់ខ្ពស់ចិន គឺសំដៅពង្រឹងទំនាក់ទំនង
សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ជម្រុញទំនាក់ទំនងតាម ទិសអភិវឌ្ឍន៌
ចីរភាពនិងស្ថិរភាព។

        នាយករដ្ឋមន្រ្តីចិន លោក Ly Keqiang ក៏បានប្រគល់សៀវភៅមួយចំនួន ឲ្យសកលវិទ្យាល័យវិទ្យាសាស្រ្ត សង្គម និងមនុស្សសាស្រ្ត ដើម្បីនិស្សិតរបស់​សាលាអាចស្វែងយល់អំពីចំណងជួបប្រាស្រ័យវប្បធម៌ សង្គម និងមិត្តភាព រវាប្រទេសទាំងពីរវៀតណាម-ចិន។

        នាពេលរសៀលថ្ងៃទី១៥តុលា នាយករដ្ឋមន្រ្តីចិន លោក Ly Keqiangបាន ចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លុវការនៅវៀតណាម ប្រកបដោយជោគជ័យ៕

 

ប្រតិកម្មទៅវិញ