នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lai Chau

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុង Lai Chau នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lai Chau ស្តីពីស្ថានភាពនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដាក់ចេញទិសដៅ និងភារកិច្ចនាពេលខាងមុខ ហើយទន្ទឹមនឹងនោះ ដោះស្រាយអនុសាសន៍មួយចំនួនរបស់ខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីបានចង្អុលបង្ហាញពីសក្តានុពល ប្រៀបខ្លាំង ក៏ដូចជាការរឹតត្បិតនិងបញ្ហាប្រឈមរបស់ខេត្ត។

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lai Chau - ảnh 1នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lai Chau។ រូបថត៖ VOV

លោកនាយករដ្ឋមន្រ្តីបានស្នើថា នាពេលខាងមុខនេះ Lai Chau គួរតែផ្តោតលើការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធមណ្ឌុលឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ធានានូវការតភ្ជាប់នៅក្នុងខេត្ត រវាងខេត្តក្នុងតំបន់ និងរវាងតំបន់ទូទាំងប្រទេសនិងជាមួយអន្តរជាតិ ទន្ទឹមនឹងនោះផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ជនបទ ហេដ្ឋារចនាសម្ព័ន្ធអប់រំ សុខាភិបាល វប្បធម៌ និងកីឡា។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យខេត្តបន្តផ្តោតលើការអភិវឌ្ឍទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ជំរុញការលើកកម្ពស់ការផ្សព្វផ្សាយ និងកសាងម៉ាកទេសចរណ៍ បង្កើនការតភ្ជាប់ទេសចរណ៍ជាមួយមជ្ឈមណ្ឌលទេសចរណ៍និងបណ្តាខេត្តជិតខាង។

នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូបានបានថ្វាយកម្រងផ្កានៅវិមានលោកប្រធានហូជីមិញជាមួយប្រជាជនបណ្តាជនជាតិក្នុងខេត្ត Lai Chau នៅទីលានប្រជាជននៅទីក្រុង Lai Chau៕,

ប្រតិកម្មទៅវិញ