នាយករដ្ឋមន្រ្តី លោក​ Nguyen Xuan Phuc៖ កងកម្លាំង​នគរបាល​បាន​ចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត​ COVID-19

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែមិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារនគរបាលក្នុងឆមាសទី ១ ឆ្នាំ ២០២០។
នាយករដ្ឋមន្រ្តី លោក​ Nguyen Xuan Phuc៖ កងកម្លាំង​នគរបាល​បាន​ចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត​ COVID-19 - ảnh 1 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc (រូបថត៖ VGP)

អញ្ជើញថ្លែងនៅទីនេះ លោក នាយករដ្ឋមន្ត្រីបានស្នើឲ្យគ្រសួងនគរបាល ត្រូវជ្រួតជ្រាបនូវការដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ស្ដីពីការងាររបស់នគរបាល ដែលក្នុងនោះផ្ដោតសំខាន់លើភាពស្មោះត្រង់របស់កម្លាំងនគរបាលចំពោះបក្ស រដ្ឋ និងប្រជាជន។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់កងកម្លាំងនគរបាលក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសគឺបង្ហាញការទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាត COVID-19 ក៏ដូចជាធានាសុខភាពជូនប្រជនផងដែរ៕

ប្រតិកម្មទៅវិញ