នាយករដ្ឋមន្ត្រីអេស្ប៉ាញមានបំណង យុគសម័យថ្មី នៅ Catalonia

Chia sẻ
(VOVWORLD) -ថ្លែងមតិនៅក្នុងសន្និសីទកាសែតនៅ Madrid នាថ្ងៃទី ២២ ធ្នូ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rahoy បានឲ្យដឹងថា លោករង់ចាំនូវ យុគសម័យថ្មី។
នាយករដ្ឋមន្ត្រីអេស្ប៉ាញមានបំណង យុគសម័យថ្មី នៅ Catalonia - ảnh 1នាយករដ្ឋមន្ត្រីអេស្ប៉ាញមានបំណង យុគសម័យថ្មី នៅ Catalonia 

ថ្លែងមតិនៅក្នុងសន្និសីទកាសែតនៅ Madrid នាថ្ងៃទី ២២ ធ្នូ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rahoy បានឲ្យដឹងថា លោករង់ចាំនូវ យុគសម័យថ្មីដោយផ្អែកលើការសន្ទនា នឹងត្រូវបានចាប់ផ្ដើមនៅតំបន់ស្វ័យ័ត Catalonia ក្រោយពីការបោះឆ្នោតមូលដ្ឋាននាថ្ងៃទី ២១ ធ្នូកន្លងទៅ។ លោក  Mariano Rahoy បានអះអាងសារជាថ្មីម្ដងទៀតថា រដ្ឋាភិបាលអេស្ប៉ាញបដិសេធរាល់សកម្មភាពដែលដើរផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ដែលទាក់ទិននឹងការដែលរដ្ឋាភិបាល Catalonia កាលពីមុនបានប្រកាសឯករាជ្យដោយឯកតោភាគី។ លោកបានសង្កត់ធ្ងន់ថាលទ្ធផលនៃការបោះឆ្នោតនេះបានបង្ហាញនូវទស្សនៈផ្សេងៗគ្នានៅ Catalonia ដោយបង្ខំឲ្យរដ្ឋាភិបាលថ្មីនៅតំបន់ស្វយ័តនេះត្រូវគោរពតាមច្បាប់៕

ប្រតិកម្មទៅវិញ