នាយករដ្ឋមន្រ្តីអូស្រ្តាលី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
លោក Scott Morrison បានឲ្យដឹងថាRCEP នឹងនាំមកនូវស្ថេរភាពគួរឱ្យកត់សម្គាល់ ក្នុងបរិបទនៃភាពតានតឹងជាយុទ្ធសាស្ត្រនៅក្នុងតំបន់។ នេះនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោក ដោយស្រូបយកជាង ៣០% នៃ GDP សកលលោក និងជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក។ លោក Scott Morrison បានអះអាងថា កិច្ចព្រមព្រៀងនេះ គឺមានទ្រង់ទ្រាយធំជាងទ្វេដងបើប្រៀបធៀបនឹងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងជឿនលឿន (CPTPP)។
លោក Morrison បានអះអាងថា RCEP នឹងបើកឱកាសទាក់ទងទីផ្សាអន្តរប្រទេសសម្រាប់វិស័យសេវាកម្មដូចជា៖ ការអប់រំ សុខាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងការដឹកជញ្ជូន របស់អូស្រ្តាលី ហើយអនុញ្ញាតឱ្យអូស្រ្តាលីធ្វើការវិនិយោគចូលមកប្រទេសជាច្រើន រួមទាំងប្រទេសចិនផងដែរ៕