នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានប្រកាសជាផ្លូវការថា៖វាយឈ្នះ IS នៅ Mosul

Chia sẻ
(VOVWORLD) -ក្នុងបទថ្លែងមតិមួយនៅលើទូរទស្សន៍ជាតិ នាថ្ងៃទី១០កក្កដា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider Al – Abadi បានប្រកាសជាផ្លូវការថាវាយឈ្នះក្រុមភេរវកររដ្ឋឥស្លាមស្វ័យប្រកាស(IS) នៅទីក្រុង Mosul។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានប្រកាសជាផ្លូវការថា៖វាយឈ្នះ IS នៅ Mosul - ảnh 1នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានប្រកាសជាផ្លូវការថា៖វាយឈ្នះ IS នៅ Mosul 

ក្នុងបទថ្លែងមតិមួយនៅលើទូរទស្សន៍ជាតិ នាថ្ងៃទី១០កក្កដា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider Al – Abadi បានប្រកាសជាផ្លូវការថាវាយឈ្នះក្រុមភេរវកររដ្ឋឥស្លាមស្វ័យប្រកាស(IS) នៅទីក្រុង Mosul។

          រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry នាថ្ងៃទី១០ កក្កដា បានមានជំនួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ាក់ លោក Ibrahim El – Gaafari ហើយបានអបអរសាទរជ័យជំនះរបស់កងកម្លាំងសន្តិសុខអីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស(IS) រំដោះទីក្រុង Mosul។

          ក៏ក្នុងថ្ងៃទី១០កក្កដា ក្រសួងការបរទេសចិនក៏បានប្រកាសអបអរសាទររដ្ឋាភិបាលអ៊ីរ៉ាក់បានរំដោះទីក្រុង Mosul និងចាត់ទុកនេះជាយុទ្ធជ័យមានអត្ថន័យក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មរបស់ប្រទេសមជ្ឈឹមបូពា៍នេះ។ 

          ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ លោក Gerry Brownlee និងអគ្គលេខាធិការសហព័ន្ធអារ៉ាប់ (AL) លោក Amed Abul Gheit ក៏បានអបអរយុទ្ធជ័យរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ផងដែរ៕

ប្រតិកម្មទៅវិញ