|
នាយករដ្ឋមន្ត្រីឡាវបានទទួលជួបគណៈប្រតិភូខុទ្ទការល័យរដ្ឋាភិបាលវៀតណាម (chinhphu.vn) |
Vovworld-តាមសេចក្តីអញ្ចើញរបស់ខុទ្ទការល័យរដ្ឋាភិបាលឡាវ គណៈប្រតិភូខុទ្ទការល័យរដ្ឋាភិបាលវៀតណាមដឹកនាំដោយលោក Nguyen Van Nen រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទការល័យបានទៅបំពេញទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី
១៧ដល់១៨មេសា។
នារសៀលថ្ងៃទី១៧មេសា នៅពិធីទទួលជួបសន្ទនាគណៈប្រតិភូវៀតណាម
នាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong បានវាយតំលៃខ្ពស់លទ្ធផលសហប្រតិបត្តិការរវាងខុទ្ទការល័យទាំងពីរនិងចាត់ទុកថា នាពេលខាងមុខខុទ្ទការល័យទាំងពីរត្រូវពង្រីកថែមទៀតការងារសេនាធិការជួយឲ្យរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាពថែមទៀត។
នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលឡាវ Xinlavong
Khutphaythun បានតាងនាមបក្សរដ្ឋនិងរដ្ឋាភិបាលឡាវប្រគល់គ្រឿងឥស្សារិយយស អ៊ាំងស៊ីនជូនកម្មាភិបាលរបស់ខុទ្ទការល័យរដ្ឋាភិបាលវៀតណាម៕