នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញទទួលជួបប្រធានព្រឹទ្ធសភាអូស្ត្រាលី

Chia sẻ

(VOVWORLD) - ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines បានអះអាងថា វៀតណាមជាដៃគូសំខាន់ ដែលរដ្ឋាភិបាល និងរដ្ឋសភា អូស្ត្រាលីផ្តល់អាទិភាពខ្ពស់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់អូស្ត្រាលីក្នុង តំបន់។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញទទួលជួបប្រធានព្រឹទ្ធសភាអូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបប្រធានព្រឹទ្ធសភាអូស្ត្រាលី
លោកស្រី Sue Lines។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២៧ សីហា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines ក្នុងឱកាសមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានស្នើឲ្យ ភាគីទាំងពីរសម្របសម្រួលសយ៉ាងសកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងជាន់ ខ្ពស់ដែលសម្រេចបាន បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ស្របតាមក្របខ័ណ្ឌ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines បានអះអាងថា វៀតណាមជាដៃគូសំខាន់ ដែលរដ្ឋាភិបាល និងរដ្ឋសភា អូស្ត្រាលីផ្តល់អាទិភាពខ្ពស់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់អូស្ត្រាលីក្នុងតំបន់។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញទទួលជួបប្រធានព្រឹទ្ធសភាអូស្ត្រាលី - ảnh 2ទិដ្ឋភាពនៃជំនួបសវនាការរវាងថ្នាក់ដឹកនាំទាំងពីរ។ (រូបថត៖ VOV)
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តជំរុញការសន្ទនា ចែករំលែកព័ត៌មាន បង្កើន ការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមក; ពង្រឹងកិច្ចសហប្រតិបត្តិការការពារ ជាតិនិងសន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យសម្រេចបាននូវប្រសិទ្ធភាព កាន់តែខ្ពស់ ក្នុងនោះជំរុញការវិនិយោគ និងពាណិជ្ជកម្ម ខិតខំនាំទំហំពាណិជ្ជកម្មឱ្យ សម្រេចបានគោលដៅ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ ហើយបង្កើន ការវិនិយោគទ្វេភាគីឡើងទ្វេដងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរដាក់ពង្រាយវិស័យថ្មីៗ ដោយមានសក្តានុពល ដូចជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ កិច្ចសហប្រតិបត្តិការធ្វើបរិវត្តកម្មឌីជីថល វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; បង្កើនការជួបប្រាស្រ័យរវាងប្រជាជន និងកិច្ចសហ ប្រតិបត្តិការរវាងមូលដ្ឋានផងដែរ។
លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលីបានអះអាងថា អូស្ត្រាលីជានិច្ចកាល យកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅអូស្ត្រាលី ដោយកត់សម្គាល់សំណើសម្រួលដល់ការផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋ និងនិស្សិតវៀតណាមដែលទៅកាន់អូស្ត្រាលី។ លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលីបានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់អូស្ត្រាលីចំពោះបញ្ហាសមុទ្រខាងកើត គាំទ្រជំហរជាគោលការណ៍របស់វៀតណាម និង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសេរី ភាពនាវាចរណ៍និងអាកាសចរណ៍; ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋាន នៃការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

ប្រតិកម្មទៅវិញ