នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំ​កិច្ចសន្ទនា​ជាមួយគណៈប្រតិភូធុរកិច្ចជួរមុខចិន ស្តីពីសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល

Chia sẻ
(VOVWORLD) - កិច្ចសន្ទនា គឺជាជំហានអនុវត្តន៍ជាក់ស្តែងនៃការយល់ដឹងរួមជាន់ខ្ពស់របស់បក្សទាំងពីរ រដ្ឋទាំងពីរក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំ​កិច្ចសន្ទនា​ជាមួយគណៈប្រតិភូធុរកិច្ចជួរមុខចិន ស្តីពីសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចសន្ទនាជាមួយគណៈប្រតិភូធុរកិច្ចជួរមុខចិន ស្តីពីសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១៤ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់ចិនចំនួន ១៩ រូប ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល។

អញ្ជើញថ្លែងមតិក្នុងកិច្ចសន្ទនា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់សម្ព័ន្ធក្រុមហ៊ុនចិនក្នុងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនក្នុងរយៈពេលកន្លងមក។ លោកបានអះអាងថា បក្ស និង រដ្ឋវៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយចិនគឺជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា កិច្ចសន្ទនា គឺជាជំហានអនុវត្តន៍ជាក់ស្តែងនៃការយល់ដឹងរួមជាន់ខ្ពស់របស់បក្សទាំងពីរ រដ្ឋទាំងពីរក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា សហគ្រាសចិននឹងរួមជាមួយក្រសួង ស្ថាប័នវៀតណាមផ្លាស់ប្ដូរ និងលើកគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការជាក់ស្ដែងសម្រាប់សសរស្តម្ភសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកាន់តែ ជាក់ស្ដែងស៊ីជម្រៅថែមទៀត។

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថារដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្ត៖ ធានាថាវិស័យសេដ្ឋកិច្ចដែលមានទុនវិនិយោគបរទេសតែងតែជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចវៀតណាម; គោរព លើកទឹកចិត្ត និងត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់ប្លុកនេះអភិវឌ្ឍន៍យូរអង្វែង សហប្រតិបត្តិការ ប្រកួតប្រជែងតម្លាភាពជាមួយវិស័យសេដ្ឋកិច្ចផ្សេងទៀត; ធានាសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវ និងស្របច្បាប់របស់វិនិយោគិន; ធានាស្ថិរភាពនយោបាយ; រក្សាឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងស្ថិរភាពគោលនយោបាយ សម្រាប់វិនិយោគិននឹងនរចិត្តធ្វើអាជីវកម្ម និងប្រតិបត្តិការរយៈពេលវែងនៅ វៀតណាម៕

ប្រតិកម្មទៅវិញ