នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ សហគ្រាសរដ្ឋ​ត្រូវ រួមចំណែក​យ៉ាង​សំខាន់ក្នុងការកសាងសេដ្ឋកិច្ចរបស់ប្រទេសជាតិ

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យគណៈកម្មាធិការបក្សប្លុកសហគ្រាសមជ្ឈឹមដល់ឆ្នាំ ២០២៥ ខិតខំប្រឹងប្រែងសម្រេចរួចរាល់ការររៀបចំឡើងវិញ និងផ្លាស់ប្តូរកម្មសិទ្ធិប្លុកសហគ្រាសរដ្ឋ ក៏ដូចជាដោះស្រាយការជំពាក់ជំពិននានា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ សហគ្រាសរដ្ឋ​ត្រូវ រួមចំណែក​យ៉ាង​សំខាន់ក្នុងការកសាងសេដ្ឋកិច្ចរបស់ប្រទេសជាតិ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការរវាងគណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយគណៈកម្មាធិការបក្សប្លុកសហគ្រាសមជ្ឈឹមស្ដីពីការដឹកនាំការងាររៀបចំរចនាសម្ព័ន្ធឡើងវិញ និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់សហគ្រាសរដ្ឋ ជាពិសេសគឺសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច អគ្គក្រុមហ៊ុនរដ្ឋនាថ្ងៃទី ១២ ខែកក្កដា នៅទីក្រុងហាណូយនោះ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានស្នើឲ្យសហគ្រាសរដ្ឋត្រូវរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ រួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានារាល់តុល្យភាពធំៗក្នុងលក្ខខណ្ឌបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីបានលើកសំណើរថា៖ “ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ត្រូវរួមចំណែកក្នុងការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព រួមចំណែករក្សាយ៉ាងរឹងមាំស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងអតិផរណា ធានាតុល្យភាពធំៗ និងអនុវត្តន៍រាល់គោលនយោបាយរូបិយវត្ថុដោយប្រយ័ត្នប្រយែង បត់បែន និងអនុវត្តន៍គោលនយោបាយសារពើពន្ធបើកទូលាយ ប្រកបដោយប្រសិទ្ធភាព និងគ្រប់គ្រងតម្លៃនៅលើទីផ្សារផងដែរ”។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យគណៈកម្មាធិការបក្សប្លុកសហគ្រាសមជ្ឈឹមដល់ឆ្នាំ ២០២៥ ខិតខំប្រឹងប្រែងសម្រេចរួចរាល់ការររៀបចំឡើងវិញ និងផ្លាស់ប្តូរកម្មសិទ្ធិប្លុកសហគ្រាសរដ្ឋ ក៏ដូចជាដោះស្រាយការជំពាក់ជំពិននានាផងដែរ៕

ប្រតិកម្មទៅវិញ