នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២២ ឧសភា ពីទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte។ នេះជាការផ្លាស់ប្តូរលើកទី៣រវាងនាយករដ្ឋមន្ត្រីទាំងពីរក្នុងរយៈពេល៦ខែកន្លងមកនេះ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។ (រូបថត៖ VGP)

នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងហូឡង់ក្នុងរយៈពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Mark Rutte នៅវៀតណាមកាលពីខែវិច្ឆិកាឆ្នាំមុន បានរួមចំណែកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហូឡង់ ព្រមទាំងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ជាពិសេសបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ និងការធ្វើអាជិវកម្មរ៉ែសំខាន់ៗ។

នាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីហូឡង់; រៀបចំសកម្មភាពអបអរសាទរខួប ៥ ឆ្នាំនៃការអនុវត្តក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០១៩ - ២០២៤); បន្តទាញយកផលប្រយោជន៍ពីកាលានុវត្តភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA) ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យហូឡង់ឆាប់សម្រេចការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA); ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" IUU ក្នុងពេលឆាប់ៗនេះ; ជួយឧបត្ថម្ភវៀតណាមអនុវត្តន៍ផែនការមេតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យឆ្នាំ ២០៥០ និងអភិវឌ្ឍន៍តំបន់ទីក្រុងដោយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ឆ្នេរភាគកណ្តាល; ស្នើឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសលើវិស័យដំឡើងនាវា ការហ្វឹកហ្វឺនរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មដែលមានអង្គការ... ចែករំលែកជាមួយមតិរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh លោកនាយករដ្ឋមន្ត្រី Mark Rutte បានអះអាងថានឹងបន្ត លើកទឹកចិត្តសហគ្រាសហូឡង់មកបណ្តាក់ទុននៅវៀតណាមលើវិស័យដូចជា បច្ចេកវិទ្យាខ្ពស់ ការផលិតសៀគ្វីអេឡិចត្រូនិច និងឧបករណ៍ semiconductor កំពង់ផែសមុទ្រ បច្ចេកវិទ្យាដំឡើងនាវា ការតភ្ជាប់ឡូជីស្ទីក ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ; ឯកភាពបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅហូឡង់ធ្វើសមាហរណកម្មប្រកបដោយជោគជ័យ ក្លាយជាស្ពានតភ្ជាប់មិត្តភាពរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ