នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនពរអ្នកកាសែត Nguyen Thi Hang Nga (រូបថតៈ TTXVN) |
នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc សង្ឃឹមថា អ្នកកាសែតទាំងអស់នឹងបន្តលើកកម្ពស់ស្មារតីបដិវត្តន៍ ដើម្បីរួមចំណែកឲ្យបានច្រើនថែមទៀតសម្រាប់ទីក្រុងនិងប្រទេស ព្រមទាំងផ្តោតលើការអប់រំអំពីប្រពៃណីអ្នកកាសែតបដិ វត្តសម្រាប់ជំនាន់វ័យក្មេងដើម្បីធ្វើត្រាប់តាមនិងសិក្សារៀនសូត្រផងដែរ។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីក៏បានអបអរសាទរអ្នកកាសែតនៅទូទាំងប្រទេស នឹងមានបំណងចង់ឲ្យអ្នកសារព័ត៌មាន លើកកំពស់ប្រពៃណីនៃរយៈពេល ៩៤ ឆ្នាំ នៃសារព័ត៌មានបដិវត្តន៍វៀតណាម ដើម្បីរួមចំណែកដល់ដំណើរការកសាងប្រទេសជាតិក្នុងដំណាក់កាលថ្មី៕