នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងរាត្រីសមោសរ |
នេះជាកម្មវិធីពិសេសរបស់វៀតណាមសំដៅអបអរសាទរប្រមុខរដ្ឋ ថ្នាក់ដឹកនាំនៃប្រ ទេសនានា សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសដែលបានចូលរួមកិច្ចប្រជុំកំពូល វេទិកាសេដ្ឋ កិច្ចពិភពលោក ស្តីពីអាស៊ាន (WEF ASEAN) ឆ្នាំ២០១៨។
ថ្លែងមតិក្នុងកម្មវិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វត្តមានរបស់តំណាងទាំងអស់នៅក្នុងវេទិកានេះសរបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិប ត្តិការឆ្ពោះទៅអនាគតនិងចែករំលែកនូវចក្ខុវិស័យមួយ នោះគឺ “សហគមន៍អាស៊ានអាស្រ័យលើច្បាប់និងយកប្រជាជនជាគោល”។
លោកនាយករដ្ឋមន្ត្រីបវៀតណាមចង់ឲ្យថ្នាក់ដឹកនាំ សហគ្រិននិងភ្ញៀវអន្តរជាតិ ចំណាយពេលវេលាអញ្ជើញមកទស្សនាប្រទេសវៀតណាមក្នុងនាមជាភ្ញៀវអន្តរជាតិឬជាមិត្តភក្តិឬសាច់ញាតិរបស់ប្រជាជន វៀតណាម ដើម្បីតាមរយៈនោះអាចមានអារម្ម ណ៍ពេញលេញអំពីវៀតណាមដ៏ស្រស់ស្អាតនិងបើកចំហអំពីប្រជាជនវៀតណាមរួសរាយរាក់ទាក់និង អំពីទេសភាពនិងវប្បធម៌ដ៏សម្បូរបែបពោរពេញទៅដោយអត្តសញ្ញាណជាតិផងដែរ៕