នាយករដ្ឋមន្ត្រីវៀតណាមណែនាំវិធានការរក្សាស្ថិរភាពទីផ្សារមូលបត្រ និង​មូលបត្របំណុលសហគ្រាស

Chia sẻ
(VOVWORLD) - ក្រសួងនគរបាលសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងហិរញ្ញវត្ថុ ធនាគាររដ្ឋវៀតណាម និងស្ថាប័នពាក់ព័ន្ធនានាបង្កើនការក្ដាប់ជាប់ស្ថានការណ៍ទីផ្សារមូលបត្រ ទីផ្សារមូលបត្របំណុសហគ្រាស។
នាយករដ្ឋមន្ត្រីវៀតណាមណែនាំវិធានការរក្សាស្ថិរភាពទីផ្សារមូលបត្រ និង​មូលបត្របំណុលសហគ្រាស - ảnh 1រូបភាព៖ vov.vn

លិខិតចុះថ្ងៃទី ១១ មេសា របស់នាយករដ្ឋមន្ត្រីវៀតណាមបានចែងច្បាស់ថា ដើម្បីធានាទីផ្សារ មូលបត្រ និងទីផ្សារមូលបត្របំណុលសហគ្រាសប្រតិបត្តិការប្រកបដោយស្ថិរភាព ស្អាតស្អំ តម្លាភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ក្រសួងនគរបាលក្រសួងហិរញ្ញវត្ថុ ធនាគាររដ្ឋវៀតណាម ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធនានាតាមមុខងារ និងភារកិច្ចរបស់ខ្លួនបន្តអនុវត្តន៍រាល់ភារកិច្ច និងដំណោះស្រាយ ដែលបានប្រគល់ជូនឲ្យមានប្រសិទ្ធភាព និងព្រមៗគ្នា ដើម្បីកែសម្រួល និងរក្សាស្ថិរភាពប្រតិបត្តិការនៃទីផ្សារមូលបត្របំណុលសហគ្រាស ធានាទីផ្សារប្រតិបត្តិការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ស្អាតស្អំ និងតម្លាភាព ព្រមទាំងការពារផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងហិរញ្ញវត្ថុ ធនាគាររដ្ឋវៀតណាម និងក្រសួងផែនការ និងវិនិយោគតាមមុខងារ និងភារកិច្ចរបស់ខ្លួន ម្ចាស់ការតាមដានការវិវឌ្ឍនៃទីផ្សារហិរញ្ញវត្ថុ រូបិយវត្ថុ មូលបត្រ និងទីផ្សារមូលបត្របំណូលទាំងជាតិ និងអន្តរជាតិ ដើម្បីម្ចាស់ការអនុវត្តន៍វិធានការណ៍រក្សាស្ថិរភាពទីផ្សារ ព្រមទាំងផ្តល់ព័ត៌មានផ្លូវការ និងត្រឹមត្រូវអំពីគោលនយោបាយ ទិសដៅសម្របសម្រួល និងស្ថានការណ៍ម៉ាក្រូសេដ្ឋកិច្ច សុវត្ថិភាពនៃប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយវត្ថុ ការអនុវត្តយ៉ាងប្ដូរផ្ដាច់ ដើម្បីវិនិយោគិននឹងនរចិត្ត និងជឿជាក់ទៅលើទីផ្សារ។ ទន្ទឹងនេះ ក្រសួងនគរបាលសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងហិរញ្ញវត្ថុ ធនាគាររដ្ឋវៀតណាម និងស្ថាប័នពាក់ព័ន្ធនានាបង្កើនការក្ដាប់ជាប់ស្ថានការណ៍ទីផ្សារមូលបត្រ ទីផ្សារមូលបត្របំណុសហគ្រាស ព្រមទាំងចាត់ការយ៉ាងម៉ឺងមាត់ចំពោះទង្វើរំលោភបំពានលើច្បាប់ជាពិសេសគឺទង្វើផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបង្កអសន្តិសុខ និងអសន្តិសុខ ទីផ្សារផងដែរ៕

ប្រតិកម្មទៅវិញ