នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលទីក្រុង Los Angeles អាមេរិក លោក Eric Garcetti |
ដោយសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍយ៉ាងល្អប្រសើនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម-អាមេរិកនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ ថា វៀតណាមជានិច្ចកាល ចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខនិងមានបំណងជម្រុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែ អភិវឌ្ឍន៍ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនេះ លោកមានបំណងចង់ឲ្យសហគ្រាសនានារបស់អាមេរិក ក្នុងនោះមានទាំងសហគ្រាសអាមេរិកដើមកំណើតវៀតណាម ជម្រុញឲ្យរដ្ឋាភិបាលអាមេរិក ទទួលស្គាល់យ៉ាងឆាប់ៗ បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យរដ្ឋ California និងទីក្រុង Los Angeles បង្ក លកណៈងាយស្រួលសម្រាប់បងប្អូនជនជាតិអាមេរិកដើមកំណើតវៀតណាម ក្នុងការសិក្សាធ្វើពលកម្មនិងរស់នៅអាមរិកផងដែរ៕