នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីអូស្ត្រាលី (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ជំនួបសន្ទនានេះ ត្រូវបានធ្វើឡើង ដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងតំបន់ក្នុងបរិបទ ដែលជំងឺឆ្លង Covid – 19 កំពុងរាត ត្បាត ពាសពាសពេញ ពិភព លោក។
ក្នុងកិច្ចសន្ទនានេះ លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានធ្វើបច្ចុប្បន្នភាពនូវស្ថានភាពជំងឺរាតត្បាត នៅ វៀតណាម និងចែករំលែកនូវ បទពិសោធន៍របស់វៀតណាមក្នុងការទប់ទល់នឹង ជំងឺឆ្លង ដ៏កាច់សាហាវនេះ ព្រមទាំងលើកឡើងនូវលទ្ធផលវិជ្ជមាន ដែល វៀតណាមទទួលបាន។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេច ដើម្បីជួយឧបត្ថម្ភអូស្ត្រាលី ស្របតាមសមត្ថភាពរបស់ខ្លួន ដែលក្នុងនោះមានការផ្គត់ផ្គង់សំភារៈ បរិក្ខាពេទ្យ និងឧបករណ៍ចាំចាច់នានា ដែលអូស្ត្រាលីត្រូវការ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចរបស់អូស្ត្រាលី ផ្តោតការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់និស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅអូស្ត្រាលី។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Morrison មានបំណងថា វៀតណាមបន្តរក្សាផលិតកម្ម និងការនាំចេញទំនិញចំបាច់នានា ក្នុងបរិបទ ដែលផលិតកម្មពាណិជ្ជកម្មពិភព លោក ត្រូវរងផលប៉ះពាល់យ៉ាងគំហុកដោយសារជំងឺរាតត្បាត។
នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាបន្តខិតខំប្រឹងប្រែង ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគួរឱ្យទុកចិត្តរវាងវៀតណាមនិងអូស្ត្រាលី ក៏ដូចជាត្រៀមរៀបចំនូវវិធានការ សំដៅស្ដារឡើងវិញវិស័យទេសចរណ៍ អាកាសចរណ៍ ក៏ដូចជាការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនជាមួយប្រជាជន ក្រោយពេលដែលជំងឺរាតត្បាត Covid – 19 ត្រូវបានរុញថយគ្រោយ៕