នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល

Chia sẻ

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃគឺ ថ្ងៃទី ២៤ និង ២៥ ខែសីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំអចិន្រ្តៃយ៍រដ្ឋាភិបាលដោយ ពិភាក្សាលើបញ្ហាសំខាន់ៗចំនួន ១០ ។

នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)

អង្គប្រជុំក៏បានផ្ទៀងស្តាប់ ក្រសួងសំណង់ បកស្រាយនូវព្រាងសេចក្តីសម្រេចចិត្តរបស់ រដ្ឋាភិបាលស្តីពីភារកិច្ចសំខាន់ៗនិងដំណោះស្រាយដើម្បីលុបបំបាត់ការលំបាកមួយចំនួនក្នុងការវិនិយោគសំណង់។ អញ្ជើញថ្លែងមតិសន្និដ្ឋានលើខ្លឹមសារនេះ នាយករដ្ឋមន្ត្រីវៀលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើតួនាទីនៃការធ្វើកំណែទម្រង់ស្ថាប័ន ដោយបានលើកឡើងថា ការអនុវត្តបទបញ្ជាក្នុងវិស័យវិនិយោគសំណង់ត្រូវតែធ្វើឲ្យបានល្អថែមទៀតក្នុងស្មារតីជាសាធារណៈ តម្លាភាព ប្រឆាំងនឹងអំពើពុករលួយ បញ្ហាអវិជ្ជមានមួយចំមួនជាដើម។ នៅឯកិច្ចប្រជុំនោះនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តនេះ។

នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP/ Quang Hieu) 

សម្រាប់ខ្លឹមសារផ្សេងទៀត អចិន្ត្រៃយ៍រដ្ឋាភិបាលបានស្តាប់របាយការណ៍ស្តីពីការវិនិយោគលើការសាងសង់កំពង់ផែនៅច្រកកំពង់ផែអន្តរជាតិ  Hai Phong រួមទាំងគំរូគ្រប់គ្រងនិងធ្វើអាជីវកម្មកំពង់ផែសមុទ្រ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា ផែនការនិងការវិនិយោគក្នុងតំបន់នេះត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ ដើម្បីធានាថាកំពង់ផែទឹកជ្រៅ Lach Huyen គឺជាលក្ខខណ្ឌមួយដើម្បីទាក់ទាញការវិនិយោគទៅក្នុង Hai Phong។  នៅកិច្ចប្រជុំនេះ អចិន្ត្រៃយ៍រដ្ឋាភិបាលក៏បានស្តាប់និងពិភាក្សាអំពីខ្លឹមសារផ្សេងៗទៀតដូចជាការវាយតម្លៃនិងការអនុម័តផែនការផ្តល់សំណង ការគាំទ្រនិងការតាំងទីលំនៅថ្មីសម្រាប់គម្រោងដែលឆ្លងកាត់ខេត្តចំនួន ២ឡើងទៅ;  ផ្លូវតភ្ជាប់ពីខេត្ត Phu Yen និង Gia Lai ឆ្លងកាត់ទឹកដីខេត្ត Phu Yen ។ មាតិកាទាក់ទងទៅនឹងការវិនិយោគរបស់ក្រុមហ៊ុន Samsung; ខ្លឹមសារមួយចំនួនក្នុងវិស័យឥណទាន វិនិយោគ ការផ្គត់ផ្គង់ថាមពលអគ្គិសនីជាដើម៕

ប្រតិកម្មទៅវិញ